Related Articles
បេក្ខជនជាង ៤ពាន់នាក់បន្តប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនបឋមសិក្សាលើវិញ្ញាសារ សេរលើកទី២ នៅសប្តាហ៍ទី២ ខែសីហា
ក្នុងចំណោមបេក្ខជនជិត ៤ម៉ឺននាក់ ដែលបានចូលរួមប្រឡងប្រជែងលើវិញ្ញាសារសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សានៅទូទាំងប្រទេស ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា មានតែបក្ខជនចំនួន ៤៣២១នាក់ ក្នុងនោះស្រីមានចំនួន ២៨២៦នាក់ បានជាប់បន្ត ទៅប្រឡងលើកទី២ លើវិញ្ញាសារសរសេរ ដែលជាការប្រឡងលើកចុងក្រោយដែលនិងចម្រាញ់យកតែ ១៣៤៧នាក់ ។
ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ………
ក្នុងឱកាសនៃជំនួប លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ជូនចំពោះសម្ដេចធិបតី និងការអរគុណចំពោះសម្ដេចធិបតីដែលបានផ្ញើសារអបអរសាទរក្នុងថ្ងៃបុណ្យឯករាជ្យជាតិរបស់ហ្វីលីពីន។ លើសពីនេះ លោកជំទាវ ឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកជំទាវ និងអបអរសាទរលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ សម្ដេចធិបតីក៏បានរំឭកពីទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា-ហ្វីលីពីន និងដែលតាមរយៈទំនាក់ទំនងនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរការរីកចម្រើន ហើយសម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លេីវិស័យជាច្រើន រួមមានវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀតលើការជំរុញកំណេីនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម, ការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា, វិស័យអប់រំ និងវិស័យសំណង់ជាដេីម។ បន្ថែមពីនេះ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏ពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្ដិសុខ ដូចជាការធ្វើលំហាត់រួមគ្នា ការបណ្ដុះបណ្ដាល និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេស អំពើឆបោកតាមអ៉ីនធឺណិត ជាដើម។ ជាទីបញ្ចប់ […]
ប្រធានសហព័ន្ធកីឡាហុកគីថា កីឡាជាក្រុម មិនអាចរស់បានទេ បើគ្មានសាមគ្គី
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា បានលើកឡើងថា កីឡាជាក្រុម ទាមទាមឲ្យមានការរួបរួម និងសាមគ្គីគ្នា ទើបអាចរស់បាន ពោលគឺអាចធ្វើសកម្មភាពផ្សេងៗ បានដោយរលូន និងជោគជ័យ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៣ បន្ដអាណត្តិទី៤ ឆ្នាំ២០២៣-២០២៧ របស់សហព័ន្ធ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) គ្រាដែលអង្គមហាសន្និបាត បានបោះឆ្នោតគាំទ្រលោកធ្វើជាប្រធានសហព័ន្ធបន្ដទៀត។ ប្រធានសហព័ន្ធដដែលបានបញ្ជាក់ថា អាណត្តិមុន គឺជាអាណត្តិពិសេស ដែលសហព័ន្ធបានសាងកំណត់ត្រាថ្មី ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយទទួលបានជោគជ័យមួយ តាមការចង់បាន គឺការដណ្ដើមបានមេដាយសំរឹទ្ធ។ សមិទ្ធផលនេះ កើតចេញពីការខំប្រឹងរបស់ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី ក៏ដូចជាក្រសួងអប់រំ និង NOCC ពិសេសរាជរដ្ឋាភិបាល ដែលបានចេញនូវគោលនយោបាយ កំណែទម្រង់ និងផ្គត់ផ្គង់ដល់សហព័ន្ធកីឡាជាតិ។