ព័ត៌មាន

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសពីថ្ងៃទី២៤-៣០ មីនា

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៣ ខែមីនា នេះបានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា ៖
– នៅថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតី ទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។
– នៅថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២១ ទទួលឥទ្ធិពលពី កម្រិតសម្ពាធទាបខ្សោយ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ °C – សីតុណ្ហភាពអតិបរមា មាន ពី ៣៤-៣៧ oc
– មានភ្លៀង ផ្គររន្ទះ ពីខ្សោយ ទៅមធ្យម ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ °C – សីតុណ្ហភាពអតិបរមា មាន – មានភ្លៀង ផ្គររន្ទះ ខ្សោយ ។ ពី ៣៤-៣៧ oc
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– មានភ្លៀង ផ្គររន្ទះ ពីខ្សោយទៅមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវ បាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅថ្ងៃទី២៤ ខែមីនា ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *