១. កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយហ្វីលីពីន ដើម្បីអភិវឌ្ឍភាពជាដៃគូលើវិស័យកសិកម្ម និងវិស័យសហគ្រាសតូចនិងមធ្យម។
ហ្វីលីពីន នឹងសិក្សាលទ្ធភាពនៃការបង្កើតនិងបង្កើនជើងហោះហើរផ្លូវត្រង់ពីទីក្រុងទេសចរណ៍ របស់ ខ្លួន ឆ្ពោះមកកាន់ខេត្តសៀមរាប។
២. ឥណ្ឌូនេស៊ីប្រកាសនាំចូលអង្ករខ្មែរឱ្យបាន ២៥០ ០០០ តោន ក្នុងមួយឆ្នាំហើយនឹងផ្គត់ផ្គង់ជីព្រមទាំងការបណ្តុះបណ្តាលដល់កសិករខ្មែរ។
៣. កូរ៉េខាងត្បូង និងម៉ាឡេស៊ី យល់ព្រមជាគោលការណ៍ក្នុងការបង្កើនកូតាពលករខ្មែរហើយ ចាត់វិធានការបន្ថែមដើម្បីពង្រឹងកិច្ចគាំពារពលករខ្មែរក្នុងប្រទេសរបស់ពួកគេ។