ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មេដឹកនាំកម្ពុជា-ព្រុយណេ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ លើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគី រវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ

ថ្នាក់ដឹកនាំកម្ពុជា និងព្រុយណេដារូស្សាឡាម បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនការផ្សារភ្ជាប់វិស័យឯកជនតាមរយៈសភាពាណិជ្ជកម្មនិងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ។តាមខ្លឹមសារនៃជំនួបនាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតានៃសាធារណរដ្ឋឥណ្ឌូណេស៊ី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍(His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah)ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងព្រុយណេជាពិសេសក្នុងទិដ្ឋភាពនៃវិស័យការពារជាតិដែលសម្តេចធិបតីបានធ្វើទស្សនកិច្ចមកកាន់ព្រុយណេកាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក។

adm

Leave a Reply

Your email address will not be published. Required fields are marked *