ព័ត៌មានអន្តរជាតិ

រុស្ស៊ីវាយប្រហារកំពង់ផែនាំចេញស្បៀងធញ្ញជាតិរបស់អ៊ុយក្រែន មុនកិច្ចពិភាក្សារវាងលោក ពូទីន និងមេដឹកនាំតួកគី

រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយរបស់អ៊ុយក្រែន ប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីតួកគីលោក រ៉េហ្ស៊ីប តាយីប អ៊ែរដូហ្គាន់ ត្រូវជួបពិភាក្សាគ្នាលើបញ្ហានាំចេញស្បៀងស្បៀងរបស់អ៊ុយក្រែន។

ក្រោមការវាយប្រហាររបស់រុស្ស៊ីដែលបង្កឱ្យមានការផ្ទុះខ្លាំងៗ កងទ័ពអាកាសអ៊ុយក្រែននៅថ្ងៃចន្ទនេះ បានជំរុញឱ្យប្រជាជនក្នុងក្រុងកំពង់ផែអ៊ីហ្ស្មែល (Izmail) ដែលជាក្រុងរងគ្រោះនៅតំបន់អូដេសា ស្ថិតនៅតាមបណ្ដោយទន្លេ Danube ស្វែងរកទីជម្រកសុវត្ថិភាព។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី កាលពីខែកក្កដា ឆ្នាំមុន បានអនុញ្ញាតឱ្យអ៊ុយក្រែនអាចនាំចេញគ្រាប់ធញ្ញជាតិ និងទំនិញផ្សេងៗទៀតជិត ៣៣ លានតោន ចេញពីកំពង់ផែអ៊ុយក្រែនចំនួនបី ទោះបីជាមានការឈ្លានពានរបស់រុស្ស៊ីក៏ដោយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *