ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្រេចការបញ្ចប់ ជាមណ្ឌលចត្តាឡីស័ក និងអនុញ្ញាតឱ្យដំណើការអាជីវកម្មឡើងវិញ ចំពោះផ្សារទំនើបដារុនហ្វា (ផ្សារដំរី៥) មានទីតាំងស្ថិតនៅផ្លូវលេខ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕
Related Articles
កូនស្រីរបស់ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិនហួវៃឬហៅថារាជិនីហួវៃ បង្ហាញខ្លួនជាលើកដំបូងក្រោយកាណាដាដោះលែងឱ្យមានសេរីភាព
Posted on Author adm
បរៃទេស៖ជាលើកដំបូងដែលលោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិន ហួវៃ បានបង្ហាញខ្លួនជាសាធារណៈ ក្រោយលោកស្រីត្រូវបានកាណាដាដោះលែងឱ្យមានសេរីភាពឡើងវិញ។ នេះជាថ្ងៃដំបូង និងក៏ជាលើកដំបូងដែរ ដែលលោកស្រីចាប់ផ្តើមបន្តការងាររបស់ខ្លួន ។ លោកស្រីបានវិលត្រឡប់មកធ្វើការងារវិញនៅថ្ងៃទី២៨ខែមីនា ក្នុងពេលដែលអាមេរិក និងលោកខាងលិចបន្តការដាក់ទណ្ឌកម្មមកលើក្រុមហ៊ុននេះ។ តាមសារព័ត៌មាន CNN Businessផ្សាយថា នេះជាលើកដំបូងដែលលោកស្រី (CFO)បានបង្ហាញខ្លួនជាសាធារណៈ ។ លោកស្រីបានធ្វើសន្និសីទកាសែតស្តីពីលទ្ធផលនៃការធ្វើជំនួញរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២១ នៅក្នុងទីស្នាក់ការកណ្តាល ក្នុងទីក្រុង Shenzhen ។ តាមការប្រកាសរបស់លោកស្រី ម៉េង នៅឆ្នាំ២០២១ក្រុមហ៊ុនរកបានប្រាក់ចំណូល ៦៣៦,៨ពាន់លានយន់ (ប្រមាណ១០០ពាន់លានដុល្លារអាមេរិក) ប្រាក់ចំណូលថយចុះប្រមាណ២៩%បើប្រៀបធៀបនឹងឆ្នាំ២០២០។ ចំណែកអគ្គនាយកប្តូរវេនរបស់ក្រុមហ៊ុន ហួវៃ លោក Guo Ping បានបញ្ជាក់ថា យើងបានឆ្លងផុតដំណាក់កាលនៃឆ្នាំ២០២១ ប៉ុន្តែសង្គ្រាមដើម្បីភាពស្ថិតស្ថេររបស់យើងមិនទាន់បញ្ចប់នៅឡើយទេ។ បើទោះបីប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះខ្លាំង ប៉ុន្តែប្រាក់ចំណេញរបស់ក្រុមហ៊ុនហួវៃនៅក្នុងឆ្នាំ២០២១បានកើនឡើងដល់ទៅ៧៦% គឺមាន១១៣,៧ពាន់លានដុល្លារ (ប្រមាណ១៨ពាន់លានដុល្លារអាមេរិក) ប្រាក់ចំណេញច្រើនជាងកាលពីឆ្នាំ២០២០ ជាង ៣%៕
គ្រោះធម្មជាតិខ្យល់បក់រលំដើមឈើបុស្សនាគដួលសង្កត់រថយន្តចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន)
Posted on Author adm
ខេត្តសៀមរាប ៖ នៅវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំដើមឈើសង្កត់រថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ ( មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ) ។ សមត្ថកិច្ចបានបញ្ជាក់ថា : ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែបានបណ្តាលឲ្យខូចខាតរថយន្តចំនួន ០៣គ្រឿង (ធ្ងន់ ) ១. រថយន្ដ Lexus 200T ពណ៌ក្រហម ស្លាកលេខ(ភ្នំពេញ 2AX-1787) ០១គ្រឿង ខូចខាតផ្នែកខាងក្រោយ ២. រថយន្ដ Ford Ranger ពណ៌ស ស្លាកលេខ (ភ្នំពេញ2AV-3368) ០១គ្រឿង ខូចខាតផ្នែកដំបូលទាំងស្រុង ម្ចាស់រថយន្តទាំងពីរគ្រឿងខាងលើ ឈ្មោះ សុខ លី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប។ […]
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញដល់និស្សិតខិតខំរៀនសូត្រនិងធ្វើការស្រាវជ្រាវផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែងដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល
Posted on Author adm
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជំរុញណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានៅពេលខាងមុន ប្រឡងចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។