អាគារសិក្សារ១ខ្នង ដែលគ្រោងចំណាយការសាងសង់ ជិត ១០មឺន ដុល្លារ ក្រោមជំនួយ ឧបត្ថម្ភពីសមាគម មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ កម្ពុជា-ចិន មជ្ឈមណ្ឌល បានរៀបពិធីក្រុងពាលី បញ្ចុះបឋមសិលាសាសង់ នាព្រឹកថ្ងៃអង្គារទី០១ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោកជំាទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី ទាវ ប៊ុនចិន្តា ជាអនុប្រធាន មជ្ឈមណ្ឌលទេសចរណ៏វប្បធម៌ កម្ពុជា-ចិន នឹងជាប្រធានផ្នែក ទំនាក់ទំនងអន្តរជាតិ នៅភូមិចុងថាងដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
លោកស្រី ទាវ ប៊ុនចិន្តា ជាអនុប្រធាន មជ្ឈមណ្ឌលទេសចរណ៏វប្បធម៌ កម្ពុជា-ចិន នឹងជាប្រធានផ្នែក ទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសប្បុរសជន កម្ពុជា-ចិន មជ្ឈមណ្ឌលទេសចរណ៍ KH-CHN បានឯកភាពសាងសង់សាលារៀនថ្មី ១ខ្នង ឱ្យសិស្សានុសិស្សបានរៀនសូត្រ ដោយសារមើលឃើញពីសភាព ចាស់ទ្រុឌទ្រោម និងលិចទឹកក្នុងថ្នាក់រៀនផងដែរ។