លោក Robert Hunter អ្នកវិភាគ និងជាអតីតឯកអគ្គរដ្ឋទូអាមេរិកប្រចាំអង្គការណាតូបាននិយាយថា ការសម្រេចចិត្តរបស់លោក Putin ក្នុងការបញ្ជាឲ្យដាក់អាវុ.ធនុយក្លេអ៊ែរប្រុងជើងការ គឺគ្រាន់តែជាការព្រមានដើម្បីកុំឲ្យប្រទេសលោកខាងលិចចូលរួមក្នុងសង្រ្គាម ។ «នេះគឺជាឧបាយកលផ្លូវចិត្តដើម្បីព្យាយាមបង្កើតអនុភាពរបស់គាត់ ខណៈគាត់បានសម្រេចចិត្តថា តើគាត់ចង់ចូលឲ្យជ្រៅប៉ុណ្ណោះនៅអ៊ុយក្រែន»។ នេះជាការថ្លែងបញ្ជាក់របស់លោកប្រាប់សារព័ត៌មាន លោកថ្លែងទៀថា «នេះគឺជាសង្រ្គាមចិត្តសាស្រ្ត ខ្ញុំមិនជឿទេថា វាគឺជាការគំរា.មកំហែងទាល់តែសោះ ពីព្រោះប្រជាជនរុស្សីនឹងបាត់បង់ច្រើន ប្រសិនពួកគេដើរក្នុងផ្លូវនេះ» ។ សូមបញ្ជាក់ថា ប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ជាឲ្យមានការដាក់អាវុ.ធនុយក្លេអ៊ែរឲ្យប្រុងប្រៀបខ្ពស់ ក្រោយពេលលោកបាននិយាយថា មានសេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូប្រឆាំងនឹងរុស្សី ។ រុស្សីគឺជាមហាអំណាចនុយក្លេអ៊ែរដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេក្នុងពិភពលោក គឺប្រហេល ៦.០០០គ្រាប់។ អាមេរិក និងអង្គការណាតូបានប្រកាសថ្កោលទោសចំពោះការប្រកាសរបស់មេដឹកនាំរុស្សី៕
ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងទស្សនាឈ្វេងយល់ពីវឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ដែលជាជំនួយរបស់រដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់មកអង្គភាពស៊ីម៉ាក់ (CMAC) តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងខេត្តសៀមរាប កាលរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងថា កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់លើផ្នែកដោះមីន និងបោសសម្អាតគ្រាប់មីន ព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខណៈប្រទេសជាច្រើនលើពិភពលោកកំពុងជួបប្រទះលើបញ្ហាគ្រាន់មីននេះ។ ឯកឧត្តម បានបន្តថា កាលពីឆ្នាំ១៩៩១ ឯកឧត្តមបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកដំបូង និងនៅឆ្នាំ១៩៩២ ក៏បានមកកម្ពុជាម្តងទៀត ពេលនោះកម្ពុជានៅមិនទាន់បានបញ្ចប់សង្គ្រាមនៅឡើយ ហើយពេលនោះ ឯកឧត្តម បានមើលឃើញថា កម្ពុជាកំពុងជួបប្រទះបញ្ហាមួយដ៏ធំ នោះគឺបញ្ហាគ្រាប់មីន ព្រោះមានអ្នករងគ្រោះដោយសារវាមានជារៀងរាល់ថ្ងៃ។ ដែលបញ្ហានេះ បានធ្វើឱ្យឯកឧត្តមគិតថា តើគួរធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋកម្ពុជា បានរួចពីគ្រោះមួយនេះ? ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ បន្តថា លុះដល់ទសវត្សឆ្នាំ២០០០ ឯកឧត្តម ទទួលបានឱកាសចូលរួមក្នុងការសិក្សាស្រាវជ្រាវ និងផលិតម៉ាស៊ីនបោសសម្អាតមីន និងត្រូវបានផ្តល់ជូនដល់អង្គភាពស៊ីម៉ាក់របស់កម្ពុជា ហើយអង្គភាពនេះបានធ្វើសកម្មភាពបានយ៉ាងល្អ នៅក្នុងកិច្ចការបោះសម្អាតមីននេះ។ ជាមួយគ្នានេះអង្គភាពស៊ីម៉ាក់ ក៏បានចែករំលែកនូវបទពិសោធន៍បោសសម្អាតមីនដល់បណ្តាប្រទេសមួយចំនួនដែលរងផលប៉ះពាល់ដោយសារគ្រាប់មីនការតាមការស្នើសុំពីសំណាក់ប្រទេសជប៉ុន ដូចជាប្រទេសកូឡុំប៊ី […]
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ីដែលដឹកនាំដោយលោកស្រី Justine Diokno-Sicat នៅទីស្តីការក្រសួង។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល ភាគីទាំងពីរ បានចែករំលែកពីចក្ខុវិស័យ កាលានុវត្តភាព និងបញ្ហាប្រឈមនានា លើការអភិវឌ្ឍជំនាញ ខណៈដែលកម្ពុជាមានទិសដៅធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារពីអតិពលកម្ម និងមានតម្លៃទាប ទៅជាសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើឧស្សាហកម្ម និងបច្ចេកវិទ្យា។ បន្ថែមពីនេះភាគីទាំងពីរ ក៏បានពិភាក្សា និងចែករំលែកចក្ខុវិស័យពីកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដែលមានទិសដៅផ្តល់ជំនាញយ៉ាងឆាប់រហ័សសម្រាប់កម្លាំងពលកម្មក្នុងទីផ្សារការងារ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដែលជាក្រុមគោលដៅ ក៏ដូចជាពលរដ្ឋទូទៅដើម្បីទទួលបានជំនាញជាក់លាក់ក្នុងការទទួលបានឱកាសការងារសមរម្យឆាប់រហ័ស ក្នុងគោលបំណងកែប្រែជីវភាពគ្រួសារឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ត្រង់ចំណុចនេះ ក្រៅពីបង្ហាញពីគោលនយោបាយ ការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការងារ លើការបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពបត់បែនលើកាលវិភាគចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កបរិយាកាសកាន់តែងាយស្រួលដល់សិក្ខាកាម សម្រាប់សិក្សា។ ជាមួយគ្នានេះ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី បានចែករំលែកបទពិសោធន៍ និងសម្តែងការអបអរសាទរចំពោះឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា […]