ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ស សំបូរធន : កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងអគតិ និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា

ភ្នំពេញ : ឯកឧត្តម ស សំបូរធន អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង បានធ្វើការផ្ដំាផ្ញើកុំឲ្យសមាជិកទាំងអស់ជឿតាមការញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំងអគតិ និងសូមឲ្យសមាជិក សមាជិកាគណបក្សទាំងថ្មីទាំងចាស់ទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ការផ្តាំផ្ញើនេះ ក្នុងឱកាសដែលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង រៀបចំពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ៤៥នាក់ នៅព្រឹកទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *