ព័ត៌មាន

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិទួលសំរោង ឃុំក្រាំងស្គា ស្រុកទឹកផុស

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរិវេណវត្ត ព្រះចន្ទរង្សី (ហៅវត្តត្រពាំងម្លូរ) ស្ថិតក្នុងភូមិត្រពាំងម្លូរ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ នៅភូមិសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។
លោក ឈុន សុខកុម្ភៈ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅភូមិទួលសំរោង មន្រ្តីជំនាញបានចុះអនុវត្តទៅតាមនីតិវធីនិងដំណាក់កាលនីមួយៗ ដោយបានកំណត់ព្រំប្រទល់ និងវាស់វែង ប្រមូលទិន្ន័យបាន ២២៣៩ក្បាលដី ដែលក្នុងទិន្ន័យនេះ គណកម្មការអនុវិស័យរដ្ឋបាលដីធ្លីខេត្តបានសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២១៦១ក្បាដី ជូនដល់ប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធីដីធ្លី។
ឯកឧត្តម សាន់ យូ បានមានប្រសាសន៍ថាៈ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋនាពេលនេះ គឺបន្ទាប់មន្រ្តីជំនាញបានចុះដំណើរការតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ហើយការប្រគល់បណ្ណកម្មសិទ្ធដីធ្លី គឺជានីតិវិធីចុងក្រោយក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទួលបាននាពេលនេះ ពិតជាមានតម្លៃជាសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងការយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ ក្នុងការបង្កើនសេដ្ឋកិច្ច ជីវគ្រួសារ ដោយខិតខំការងារបង្កបង្កើនផល និងថែរក្សាកម្មសិទ្ធិរបស់យើងអោយបានគង់វង្ស កុំលក់ដូ ត្រូវទុកសំរាប់កូនចៅទៅថ្ងៃអនាគត។
ឯកឧត្តម សាន់ យូ បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងមន្រ្តីជំនាញដែលខិតខំប្រឹងប្រែងអនុវត្តបានល្អប្រសើរនៅគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីតាមអនុសាសន៍របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *