ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ភ្ញាក់ផ្អើល ដល់អ្នកភូមិនិងសន្តិសុខ បន្ទាប់ពីមានជនសង្ស័យចូលទៅគាស់ទ្វារទូATM វាយបំបែកអំពូលភ្លើង

 

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងវេលាទៀបភ្លឺដល់អ្នកភូមិនិងសន្តិសុខបន្ទាប់ពីមានជនសង្ស័យចូលទៅគាស់ទ្វារទូATM វាយបំបែកអំពូលភ្លើង បាញ់ទៅលើកាមេរ៉ាសុវត្ថិភាព តែសំណាងដែរ ដែលកណ្តឹងរោទ៍ធ្វើអោយជនសង្ស័យភ័យរត់គេចខ្លួនបាត់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចទូATM អេសុីលីដា ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ ពិតជាមានករណី ជនសង្ស័យគាស់ទ្វារទូATM អេសុីលីដា ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតនៅភូមិ ស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងប្រាកដមែន ខណៈដែលជនសង្ស័យបានវាយបំផ្លាញសម្ភារធ្វើឱ្យខូចខាតរួមមាន៖
១.កាមេរ៉ាសុវត្ថិភាពចំនួន០៣គ្រឿង
២.ទ្វារចំនួន០១
៣.អំពូលភ្លើងចំនួន០១
៤.កណ្តឹងរោទ៍ចំនួន០១គឿង។

ជនសង្ស័យមិនបានយកសម្ភារៈអ្វីបាននោះទេ បន្ទាប់ពីវាបានចូលក្នុងទូATMវាយបំបែក អំពូលភ្លើង និងយកស្ប្រាយពណ៌ខ្មៅបាញ់ទៅលើកាមេរ៉ាសុវត្ថិភាព ហើយពេលនោះបណ្ដាលអោយកណ្តឹងរោទ៍ធ្វើអោយជនសង្ស័យភ័យក៏បានរត់គេចខ្លួនបាត់ភ្លាមៗ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការតាមច្បាប់ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *