ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសម្ពោធឆ្លងអគារពុទ្ធិកអនុវិទ្យាល័យកោះទាវ និងសមិទ្ធផលនានានៅវត្តកោះទាវ ស្ថិតក្នុងក្រុងសំពៅពូន 

ខេត្តកណ្តាល÷ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកអនុវិទ្យាល័យកោះទាវ និងសមិទ្ធផលនានានៅក្នុងវត្តកោះទាវ ស្ថិតក្នុងភូមិកោះទាវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

 

ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ព្រះគ្រូចៅអធិការ គណៈកម្មាការ សប្បុរសជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរួបរួមគ្នាយ៉ាងល្អក្នុងការកសាងសមិទ្ធផលថ្មីគឺ អគារពុទ្ធិកអនុវិទ្យាល័យកោះទាវ និងសមិទ្ធផលនានាក្នុងវត្តកោះទាវ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាជានិច្ចនិរន្ដរ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

សូមបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *