ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

មន្ត្រីចុះពិនិត្យ និងណែនាំម្ចាស់ការ៉ាសសាំង រើកង់ឡាន ដកចម្រឹងដែក ដែលដាក់លើចំណីផ្លូវនោះ ចេញជាបន្ទាន់

ភ្នំពេញ៖ ប្រជាពលរដ្ឋ អាចនឹងមិនចាប់អារម្មណ៍នោះទេ ! ម្ចាស់ការ៉ាសសាំងមួយ បានយកកង់ឡានដាក់បិទចំណីផ្លូវឈូកវ៉ា២ ដែលស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយថែមទាំងដាំចម្រឹងដែកទៀតផង ជាហេតុបង្កបាត់បង់ផ្នែកធ្វើចរាចរណ៍, កកស្ទះចរាចរណ៍ និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ បន្ទាប់ពីទទួលបានព័ត៌មាន លោក សក់ កញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យថ្មី បានចាត់ឱ្យមន្ត្រីចុះពិនិត្យ និងណែនាំម្ចាស់ការ៉ាសសាំងខាងលើ ឱ្យរើកង់ឡាន និងដកចម្រឹងដែក ដែលដាក់លើចំណីផ្លូវនោះ ចេញជាបន្ទាន់ ។ បន្ទាប់ពីទទួលបានការណែនាំ ខាងម្ចាស់ការ៉ាស់សាំង ក៏បានឱ្យកម្មកររបស់ខ្លួន ធ្វើការរុះរើចេញរួចរាល់​នៅល្ងាចនៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ៕

image

adm

Leave a Reply

Your email address will not be published. Required fields are marked *