ខេត្តស្ទឹងត្រែង ៖ តាមប្រភពព័ត៌មានគួរឱ្យទុកចិត្តបានឱ្យដឹងថា នៅចំណុចហួសអូរពងមាន់បន្តិចចូលក្នុងទឹកដីខេត្តស្ទឹងត្រែង មានក្រុមកុងត្រូលដាក់ឆត្រចាំស្ទាក់រថយន្តទារលុយថ្លៃចំណត ។ កុងត្រូលនេះមិនខុសពីចាំតែយកលុយពីរថយន្តដឹកជញ្ជូនពីសំណាក់ជនស្លៀកពាក់ស៊ីវិល តែតាមពិតជាក្រុមសមត្ថកិច្ចដែលទៅឈរជើងសហការជាមួយអ្នកយកថ្លៃចំណតរថយន្តដែលគេឱ្យឈ្មោះថា ជាក្រុមជញ្ជក់ឈាម ។…
អ្នកដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិទៅខេត្តរតនគិរីបានត្អូញត្អែរថា ត្រូវបានតម្រូវឱ្យបង់លុយ ទោះបីសួរថា តើលុយដែលទារបង់នេះជាលុយអី ? បើពន្ធផ្លូវបង់ហើយ តើត្រូវបង់អ្វីទៀត ។ អ្នកដឹកជញ្ជូនដដែលនិយាយថា ពិតជាអាក្រក់ណាស់ដែលអាជ្ញាធរខេត្តទុកឱ្យជនខិលខូចដាក់កុងត្រូលចាំទារលុយដោយមិនចេះអៀនខ្មាស់ ។
ពលរដ្ខនិយាយថា ផ្លូវជាតិដ៏ល្អស្អាតនេះសម្តេចតេជោ ហ៊ុន សែន ធ្វើសម្រាប់ពលរដ្ឋប្រើ្រប្រាស់ធ្វើដំណើរ ជាសរសៃឈាមសេដ្ឋកិច្ចក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ឬទំនាក់ទំនងផ្សេងៗ ។
កុងត្រូលមួយនេះ ជញ្ជក់ឈាមយូរហើយ…ឱ ! ខេត្តស្ទឹងត្រែងអើយ…តើសាលាខេត្ត មានបានទទួលលាភសក្ការៈពីកុងត្រូលមួយនេះដែរទេ ? បើមានហុងស៊ុយ គួរទុកបន្តទៀតចុះ…ហេ ! ហេ !
ព័ត៌មានលម្អិតជុំវិញកុងត្រូលនេះនឹងផ្សាយជូនលម្អិតវគ្គក្រោយទៀត ៕