ព័ត៌មានសន្តិសុខសង្គម

ផឹកដូចខ្វះកន្លែងផឹក!កំពុងតែលើកដាច់លើកដាច់នៅលើផ្លូវរថភ្លើង ស្រាប់តែរថភ្លើងមកលឿន គេចមិនទាន់ កិ.នពីលើបណ្តាលឲ្យរងរបួសធ្ងន់៣នាក់

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិអង់ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។​

មនុស្ស៣នាក់មានស្រីប្រុស បាននាំគ្នាមកផឹកស៊ីសប្បាយនៅលើផ្លូវរថភ្លើង ក៏ត្រូវរថភ្លើងមកលឿនស្លន់ស្លោគេចមិនទាន់ ក៏កិ.នត្រូវទាំង៣នាក់ ម្នាក់ជាបុរសដា.ច់ជើងចេញពីគ្នា និង២នាក់ទៀតបា.ក់ជើងរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះភ្លាមៗ។

ជនរងគ្រោះរងរបួសធ្ងន់ទាំង៣នាក់នៅពុំទាន់ដឹងពីអត្តសញ្ណាណនៅឡើយ បច្ចុប្បន្នស្នាក់ នៅជាប់និងកន្លែងកើតហេតុខាងលើ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយជនរងគ្រោះទាំង៣នាក់ មានស្រីម្នាក់និងបុរស២នាក់ បានកាន់ប៊ីយាកន្លះកេះគឺ១២កំប៉ុង និងយួរសាច់ក្លែមមកអង្គុយផឹកស៊ី នៅលើផ្លូវរថភ្លើងយ៉ាងសប្បាយមិនក្លាចសូម្បីតែបន្តិច លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែរថភ្លើងធ្វើដំណើរមកក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាជនរងគ្រោះរត់គេច ឬក៏យ៉ាងណាទេ ស្រាប់តែត្រូវរថភ្លើងកិ.នចំទាំង៣នាក់ ម្នាក់ដាច់ជើងម្ខាង បុរសម្នាក់ទៀតបា.ក់ជើងមួយចំហៀងដូចគ្នា ចំណែកឯនារីវិញរងរបួសធ្ងន់ ត្រូវបានពលរដ្ឋជិតខាងរត់ទៅជួយលើក រួចទាក់ទងទៅរថយន្តសាមុយ ឲ្យចុះមកដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯរថភ្លើងវិញ បន្តល្បឿនទៅមុខបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យ និងធ្វើកំណត់ហេតុ យកម៉ូតូជនរងគ្រោះមួយគ្រឿង ទៅរក្សាទុករងចាំសាច់ញាតិ មកទទួលយកទៅវិញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *