ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្តេចក្រឡាហើម ស ខេ​ង បានថ្លែងរំលឹកថា ការ​បំពាន និង​ភាព​អយុត្តិធម៌​របស់​ពលរដ្ឋ​ធ្វើ​ឱ្យ​ប៉ះពាល់​សម្លេង​ឆ្នោត​ជូន​គណ​បក្ស​ប្រជាជននៅឆ្នាំ២០២៣

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា ការ​រំ​លោ​.​ភ ការ​បំពាន ប៉ះពាល់​ទៅ​ដល់​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ នេះ​ជា​បញ្ហា​ធំ​ធ្វើ​ឱ្យ​មាន​ភាព​អយុត្តិធម៌ អាច​បង្ក​ភាព​មិន​សប្បាយចិត្ត ហើយ​មិន​នាំ​ឱ្យ​មានការ​គាំទ្រ និង​ការ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប វា​.​យ​តម្លៃ​លទ្ធផល នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណ​តិ្ត​ទី​៥ ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា សម្ដេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នៅ​ថ្ងៃនេះ ទន្ទឹម​គ្នា​នឹង​ការ​បូក​សរុប​លទ្ធផល នៃ​ការ​បោះ​ឆ្នោត​ឃុំ -​សង្កាត់​ថ្មី​ៗ​កន្លង​ទៅ​នេះ ក៏​នឹង​មាន​ដែរ ការ​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​គ្នា ដើម្បី​ស្វែងរក​ធាតុ​ចូល​ល្អ​ៗ​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម និង​ទិស​ដៅ​ការងារ​សម្រាប់​ដំណើរ​ឈាន​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខណៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​មិន​អាច​ដូច​គ្នា​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នោះ​ទេ​។

សម្ដេច ស ខេ​ង បាន​បន្ត​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាន​ចរិត​នៃ​ការ​តស៊ូ​ផ្នែក​នយោបាយ​តានតឹង​ជាង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ហើយ​ទន្ទឹម​គ្នា​នេះ សម្រាប់​ខេត្តបាត់ដំបង​ផ្ទាល់ នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ខាង​មុខ ក៏​អាច​នឹង​មាន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ច្រើន​ជាង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ដែរ ជា​ពិសេស​ក្រុម​ប្រជាពលរដ្ឋ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​សម្ដេច​បាន​ណែនាំ​ឱ្យ​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​របស់​គណបក្ស​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ប្រមូល​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទាំងនោះ​បន្ថែម​ទៀត​។

សម្ដេច​បាន​សង្កត់ធ្ងន់​ទៀត​ថា «​តើ​យើង​នៅ​មាន​បញ្ហា​អ្វីខ្លះ​ទៀត​ដែល​នៅ​សេសសល់0x017d7 អាច​និយាយ​ជា​សរុប​ថា បញ្ហា​ដែល​យើង​ចាត់​ទុក​ថា វា​មិន​ទាន់​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ តើ​វា​នៅ​សល់​បញ្ហា​អ្វី​ទៀត0x017d7 នោះ​ហើយ​ជា​បញ្ហា​ដែល​យើង​ត្រូវ​តែ​មើល​ឱ្យ​ឃើញ ហើយ​រួម​គ្នា​ដោះស្រាយ​ឱ្យ​បាន ដូច​ជា​ការ​រំ​លោ​.​ភ ការ​បំពាន ប៉ះពាល់​ទៅ​ដល់​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ នេះ​ជា​បញ្ហា​ធំ​ធ្វើ​ឱ្យ​មាន​ភាព​អយុត្តិធម៌ អាច​បង្ក​ភាព​មិន​សប្បាយចិត្ត ហើយ​មិន​នាំ​ឱ្យ​មានការ​គាំទ្រ និង​ការ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​។ ដូច្នេះ​ត្រូវ​រក​ភាព​អសកម្ម រក​បញ្ហា​ទាំងនោះ​ឱ្យ​ឃើញ ហើយ​នាំ​គ្នា​ដោះស្រាយ​»​។

នា​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដល់​ឱកាស​ជូន​តំណាង​គណបក្ស​ដែល​អញ្ជើញ​មក​ពី​បណ្ដា​ឃុំ​-​សង្កាត់​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង ឡើង​ថ្លែង​ពី​បទ​ពិសោធន៍​ដែល​បាន​ជួប​ប្រទះ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹ​ក្ស​ឃុំ​-​សង្កាត់ ជា​ពិសេស​បទ​ពិសោធ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្រសោប​យក​សន្ដាន​ចិត្ត​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ការ​ជួប​បញ្ហា​ប្រឈម​នានា​។

សម្ដេច​ក៏​បាន​ចូលរួម​ផ្ដល់​ទស្សនាទាន​បន្ថែម​ភ្ជាប់​ទៅ​នឹង​ការ​ថ្លែង​របស់​តំណាង​គណបក្ស​នៅ​តាម​មូលដ្ឋាន​ទាំងនោះ​ផង​ដែរ​។ បន្ទាប់​មក សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ផ្ដល់​ទស្សនាទាន​បន្ថែម​ទៅ​កាន់​អង្គប្រជុំ អំពី​គុណ​តម្លៃ​នៃ​សុខ​សន្តិភាព និង​ស្ថិរភាព​ជាតិ ការ​ខិតខំ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម កិច្ច​ខិតខំ​ប្រឹងប្រែង​បង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​ការ​ចាក់​វ៉ាក់សាំង​ប្រកបដោយ​ជោគជ័យ ដែល​សមិទ្ធផល​ទាំង​អស់នេះ កើត​ចេញពី​កម្លាំង​សាមគ្គីភាព​របស់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​គ្រប់​លំដាប់ថ្នាក់​ជាមួយ​រាជរដ្ឋាភិបាល ទាំង​ការ​បំពេញការងារ​ស្នូល​ក្នុង​នាម​ជា​មន្ត្រីរាជការ​សាធារណៈ និង​ការ​បំពេញការងារ​ក្នុង​ក្រប​ខណ្ឌ​គណបក្ស​ដើម្បី​បំរើ​ជាតិ និង​បំរើប្រជាជន​។

យ៉ាងណា​ក៏​ដោយ សម្ដេច​ក្រឡាហោម បាន​មាន​ប្រសាសន៍​ថា វិបត្តិ​ជា​សាកល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​និង​កំពុង​តែ​បន្ត​រំខាន​ដល់​ជីវភាព​ប្រជាពលរដ្ឋ ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​នោះ​សម្ដេច​ក៏​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គប្រជុំ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ប្រឈម និង​សំណើរ សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​នានា ដូច​ជា​ការងារ​ផ្ដល់ និង​ទទួល​សេវា​លិខិត​ស្នាម និង​ការ​បែងចែក​បក្សពួក​ជាដើម​។

សម្ដេច​ក៏​បាន​សង្កត់ធ្ងន់​ជា​ថ្មី​ម្ដងទៀត ជូន​កិច្ចប្រជុំ​ឱ្យ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច​ឱ្យ​បាន​ល្អ​ប្រសើរ​របស់​តួអង្គ​សំខាន់​ៗ​ទាំង​៥​នៅ​មូលដ្ឋាន រួម​មាន​មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​-​សង្កាត់ មេ​ភូមិ អនុ​ភូមិ និង​មណ្ឌល​សុខភាព​ឃុំ សង្កាត់​។

សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​ចិត្ត​ទុកដាក់​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដែរ ដល់​លោកគ្រូ អ្នកគ្រូ​នៅ​តាម​មូលដ្ឋាន​ឃុំ​-​សង្កាត់​។ ដោយឡែក​ពាក់ព័ន្ធ​នឹង​ការងារ​បោះ​ឆ្នោត​វិញ សម្ដេច​បាន​ណែនាំ​ឱ្យ​គណបក្ស​ខេត្តបាត់ដំបង គ្រប់​រចនាសម្ព័ន្ធ ខិតខំ​ពង្រឹង​បន្ថែម​ទៀត នូវ​គុណភាព​សមាជិក​គណបក្ស​។ ចំពោះ​ដំណើរ​ឈាន​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​ខាង​មុខ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ណែនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​រហូត​ដល់​ឃុំ​-​សង្កាត់ បន្ត​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម​ចលនា​គណបក្ស​ឱ្យ​បាន​កាន់តែ​រឹង​មាំ និង​មានគុណ​ភាព និង​បន្ត​សហការ​ផ្ដល់​ការ​គាំទ្រ​ឱ្យ​បាន​ខ្លាំងក្លា​ដល់​រដ្ឋបាល​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​លទ្ធភាព​ច្រើន​ក្នុង​កិច្ចការ​បម្រើ​ប្រជាពលរដ្ឋ ជា​ពិសេស​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ដូច​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *