ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខេត្តសៀមរាបជូនដំណឹងស្តីពីការរុះរើសំណង់ ឲ្យបានមុន១៥ថ្ងៃជាកំហិត នៅលើដីចំណីផ្លូវចំនួន ០៨ខ្សែ ក្នុងក្រុងសៀមរាប

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងស្តីពីការរុះរើសំណង់ និងការផ្សេងៗនៅលើដីចំណីផ្លូវចំនួន ០៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបដែលនឹងចាប់ផ្ដើមដំណើរការស្ថាបនានាពេលដ៏ខ្លីខាងមុខ។

ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវចំនួន ០៨ខ្សែ ខាងលើ បងប្អូនត្រូវចូលរួមសហការ រុះរើដោយខ្លួនឯងតាមជើងម៉ែត្រ នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP) ឱ្យរួចរាល់ក្នុងរយៈពេល ១៥ ថ្ងៃ ជាកំហិត ដោយគិតចាប់ពីថ្ងៃចេញសេចក្តី ជូនដំណឹងនេះតទៅ។ ក្នុងករណី ពុំបានចូលរួមសហការរុះរើតាមការកំណត់ដូចការ ជូនដំណឹងខាងលើនេះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើ តាមនីតិវិធីច្បាប់ជាធរមាន ដោយមិនទទួល ខុសត្រូវចំពោះរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋឡើយ។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយនៅខាងក្រោម ៖
រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាប នឹងបន្តរៀបចំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ០៨ខ្សែ នៅក្នុងក្រុងសៀមរាប បន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍផ្លូវរបស់ខេត្តសៀមរាប ដើម្បីប្រែក្លាយហេដ្ឋា រចនាសម្ព័ន្ធផ្លូវទាំងនោះឱ្យបានសមស្រប ដោយធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព និង ផាសុខភាព ព្រមទាំងការពារបាននូវបរិស្ថានរស់នៅល្អ និងបម្រើដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការដឹកជញ្ជូននានាក្នុងខេត្តសៀមរាប។

អនុវត្តតាមផែនការថវិកាខេត្តដែលបានអនុម័តរួច រដ្ឋបាលខេត្ត នឹងចាប់ផ្ដើមដំណើរការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ០៨ ខ្សែ នាពេលខាងមុខដ៏ខ្លី ដូចខាងក្រោម៖

១. ផ្លូវក្រោយវត្តពោធិ៍លង្កា(មុខសណ្ឋាគារហង្សទ្រព្យ) ដល់ផ្លូវបេតុងបឹងដូនប៉ា ប្រវែង ៦៧០ ម៉ែត្រ

គុណ ៦ ម៉ែត្រ និងដាក់លូកណ្តាលផ្លូវ មុខកាត់ ០១ ម៉ែត្រ ប្រវែង ៦៧០ ម៉ែត្រ។ ២. ផ្លូវសត្តឃាត(សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុង ដល់ផ្លូវខ្នារចាស់ ប្រវែង ២៣៣០ ម៉ែត្រ គុណ

៧ ម៉ែត្រ និងសាងសង់លូកណ្តាលកាត់ទទឹងផ្លូវប្រវែង ១២ ម៉ែត្រ ចំនួន ៦ កន្លែង។ ៣. ផ្លូវរោងម៉ាស៊ីនទឹកកក(សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទៅកើត ប្រវែង ៨៦០ ម៉ែត្រ គុណ

៧ ម៉ែត្រ និងសាងសង់លូសងខាងផ្លូវមុខកាត់ ០.៨ ម៉ែត្រ ប្រវែង ១៧២០ ម៉ែត្រ។

៤. ផ្លូវភូមិគោកក្រសាំង(សង្កាត់ស្វាយដង្គំ) ចាប់ពីផ្លូវខេត្ត ២៦៧(ច្រកសាន់ប៊ូទិក ដល់ផ្លូវទៅស្ទឹង អាមេរិក) ប្រវែង ៨០០ ម៉ែត្រ គុណ ៧ ម៉ែត្រ និងសាងសង់លូសងខាងផ្លូវ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៥០០ ម៉ែត្រ។

៥. ផ្លូវជាតិលេខ ៦ (ចៅសាំងហុក) ទៅត្បូង ប្រវែង ១៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសាងសង់លូ កណ្តាលផ្លូវមុខកាត់ ០.៨ ម៉ែត្រ។

៦. ផ្លូវជាតិលេខ ៦ (តូតាល់ផ្សារលើ) ទៅដល់ផ្លូវតាអុជ ប្រវែង ៣៦០ ម៉ែត្រ ទទឹង-៧-ម៉ែត្រ និងសាងសង់លូកណ្ដាលផ្លូវមុខកាត់ ០.៨ ម៉ែត្រ។

៧. ផ្លូវកៀនកោនីយដ្ឋានម៉ុងឌីយ៉ាល់ទៅជើង ប្រវែង ៧២០ ម៉ែត្រ គុណ ៦ ម៉ែត្រ និងសាងសង់លូកណ្តាលទ្រូងផ្លូវមុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៧២០ ម៉ែត្រ។

៨. ផ្លូវខាងជើងវត្តត្រាំនាគ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៤៧០ ម៉ែត្រ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថាដូចនេះ ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ០៨ខ្សែ ខាងលើនេះ ប្រព្រឹត្តទៅដោយរលូន និងសម្រេចបាន ស្របតាមផែនការដែលបានគ្រោងទុក រដ្ឋបាលខេត្ត សូមជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ទីតាំងអាជីវកម្ម លំនៅឋាន សំណង់ការ្យ និង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលប៉ះពាល់ និងនៅលើដីចំណីផ្លូវចំនួន ០៨ខ្សែ ខាងលើ ត្រូវចូលរួមសហការ រុះរើដោយខ្លួនឯងតាមជើងម៉ែត្រ ដែលក្រុមការងារជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះវាស់វែង និងបាញ់គំនូសសម្គាល់ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល ក្នុងអំឡុងពេលនៃការចុះបញ្ជីដីមាន លក្ខណៈជាប្រព័ន្ធ (LMAP) ឱ្យរួចរាល់ក្នុងរយៈពេល ១៥ ថ្ងៃ ជាកំហិត ដោយគិតចាប់ពីថ្ងៃចេញសេចក្ដី ជូនដំណឹងនេះតទៅ។ ក្នុងករណី បងប្អូនប្រជាពលរដ្ឋ ពុំបានចូលរួមសហការរុះរើតាមការកំណត់ដូចការ ជូនដំណឹងខាងលើនេះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើ តាមនីតិវិធីច្បាប់ជាធរមាន ដោយមិនទទួល ខុសត្រូវចំពោះរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋឡើយ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហេត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ ត្រូវចូលរួមសហការអនុវត្តសេចក្ដីជូនដំណឹងនេះ តាមភារកិច្ចរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *