ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

​កម្លាំង​នគរបាល​ការិយា​ល័យ​ជំនាញ បញ្ជូនបុរស​២​នាក់​ទៅ​តុលាការ ក្រោយ​សារភាព​ថា​រឿង​ស្ត្រី​រង​គ្រោះ​គឺជា​ទ​ង្វើ​របស់​គេ

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ដៃ​ស្អិត (​ឆក់​ទូរស័ព្ទ​) ចំនួន​០២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយា​ល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២២ ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​អំពី​សកម្មភាព​ប្រព្រឹត្ត​អំពើ​ចោរកម្ម​របស់​ពួក​គេ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ។

Picture

តាម​រយៈ​របាយការណ៍ លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដៃ​ស្អិត​ទាំង​០២​នាក់​នោះ ម្នាក់​មានឈ្មោះ សេត សុ​គង់ ហៅ​ស្នា អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទូល​ច្រនៀង ឃុំ​បាយដំរាំ ស្រុក​បាណ​ន់ និង​ម្នាក់​ទៀត​ឈ្មោះ សុខ សុធី​ន អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទូល​ល្វៀង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។

Picture

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្រោយ​ពី​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ថា ជន​ទាំង​០២​នាក់​នេះ ជា​មុខសញ្ញា «​ឆក់​ទូរស័ព្ទ​» ស្ត្រី​ម្នាក់​កាលពី​រំលង​អធ្រាត្រ (​ថ្ងៃ​ចាប់ខ្លួន​) នៅ​ក្បែរ​រង្វង់​មូល​ព្រះ​នរាយ ស្ថិត​ក្នុង​ក្រុង​បាត់ដំបង​។

Picture

នៅ​ក្នុង​ព្រឹត្តិ​ហេតុ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦​ខែ មិថុនា មាន​ជនសង្ស័យ​០២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព «​ឆក់​យក​ទូរស័ព្ទ​ដៃ​» ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​ខាងលិច​រង្វង់​មូល​ព្រះ​នរាយ ស្ថិត​ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

Picture

របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​ការិយាល័យ​ជំនាញ ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​រហូត​កំណត់​មុខសញ្ញា​ជន​ដៃដល់​បាន និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ចំនួន​០២​នាក់​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ដែរ​ថា ការ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ​របស់​សាក្សី និង​ប្រជាពលរដ្ឋ​ដែល​បានឃើញ​សកម្មភាព​ជនសង្ស័យ​។ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ទាន់​បាន​ចូល​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ក្នុង​ការិយាល័យ​ជំនាញ​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ បើ​ទោះជា​ជនសង្ស័យ​ដៃដល់​ទាំង​០២​នាក់ បាន​ឆ្លើយ​សារភាព​ថា «​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព «​ឆក់​ទូរស័ព្ទ​» ពី​ស្ត្រី​ម្នាក់​នៅ​ចំណុច​ខាងលើ​មែន​ក្ដី​»​។

Picture

ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ បើ​តាម​ប្រភព​ព័ត៌មាន​បឋម ក្រោយ​ថ្ងៃ​កើតហេតុ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​នៃ​យប់​នោះ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ចូល​ទៅ​សុំ​ដាក់​បណ្ដឹង​នៅ​ក្នុង​អធិការ​នគរបាល​ក្រុង​បាត់ដំបង​ទាំង​កណ្ដាល​យប់ តែ​មន្ត្រី​នៅ​ក្នុង​អធិការ​នោះ បាន​បដិសេធ​មិន​ទទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ​នោះ​ទេ​។

ប្រភព​ដដែល​បាន​អះអាង​ថា ជាមួយនឹង​ការ​មិន​ទ​ទូល​ពាក្យបណ្ដឹង មន្ត្រី​រូប​នោះ បាន​ប្រាប់​ជន​រង​គ្រោះ​ឲ្យ​ទៅ​ផ្ទះ​វិញ​សិន ហើយ​ចាំ​ព្រឹក​ឡើង​ចាំ​មក​ដាក់​បណ្ដឹង​ជា​ថ្មី ហើយ​ស្ត្រី​រង​គ្រោះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​ទាំង​អារម្មណ៍​ក្ដៅក្រហាយ ខណៈ​ត្រូវ​ចោរឆក់​យក​ទូរស័ព្ទ​ហើយ​មក​ប្ដឹង​សមត្ថកិច្ច បែរជា​សមត្ថកិច្ច​មិន​ទទួល​បណ្ដឹង​ទៀត​។

Picture

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិនឃើញ​ស្ត្រី​រង​គ្រោះ​មក​ដាក់​ពាក្យ​ពាក្យបណ្ដឹង​ទេ ដែល​ទំនងជា​ជន​រង​គ្រោះ​ខឹងសម្បា​ជាមួយនឹង​សមត្ថកិច្ច​ដែល​មិន​ទទួល​ពាក្យបណ្ដឹង​នា​យប់​កើតហេតុ​នោះ ទើប​សម្រេច​ឈប់​ពឹងពាក់​សមត្ថកិច្ច​តែ​ម្ដង​។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​ការិយាល័យ​ព្រហ្ម​កំរិត​ស្រាល ចាត់ការ​ជនសង្ស័យ​ទាំង​គ្មាន​បណ្ដឹង​ក្នុង​ដៃ គឺ​ធ្វើ​តាម​បណ្ដឹង​សាក្សី​ដែល​បាន​ចង្អុលបង្ហាញ​។ ប៉ុន្តែ​យ៉ាងណា ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ទទួលស្គាល់​នូវ​ទ​ង្វើ​របស់​ខ្លួន​ហើយ​។

Picture

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០២​នាក់ នេះ​មិនមែន​ជា​លើក​ទី​០១​ទេ ដែល​ពួក​គេ​ធ្លាប់​រួមដៃគ្នា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដូច​ខាងលើ​នេះ​។ ពួក​គេ​បាន​សារភាព​ថា នៅ​មាន​បក្សពួក​គេ​មួយ​ចំនួន​ទៀត ដែល​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ និង​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​អ្នកដំណើរ​ពេល​យប់​តាម​ដងផ្លូវ​ទៀត​ផង​។ ទោះបី​យ៉ាងណា លោក​ចោរ​ដៃ​ស្អិត​ទាំង​០២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​៕

Picture
Picture
Picture

adm

Leave a Reply

Your email address will not be published. Required fields are marked *