អាមេរិក ៖ មនុស្សយ៉ាងតិចណាស់ចំនួន៥នាក់បានស្លា.ប់ បន្ទាប់ពីខ្មា.ន់កាំភ្លើ.ងម្នាក់ដែលប្រដាប់ដោយកាំភ្លើ.ងវែងបានធ្វើការបា.ញ់ប្រហារកាលពីថ្ងៃពុធ ទី ១ ខែមិថុនា នៅក្នុងអគារវេជ្ជសាស្ត្រមួយស្ថិតក្នុងទីក្រុង Tulsa នៃរដ្ឋ Oklahoma សហរដ្ឋអាមេរិក។
លោក Jonathan Brooks ស្នងការរងនៃប៉ូលីសក្រុង Tulsa បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ខ្មា.ន់កាំភ្លើ.ងបានស្លា.ប់ដោយសាររបួស។ ប៉ូលីសកំពុងព្យាយាមកំណត់អត្តសញ្ញារបស់ខ្មា.ន់កាំភ្លើ.ង ប៉ុន្តែលោកបញ្ជាក់ថា ជនដៃដល់មានវ័យចន្លោះ ៣៥ ទៅ ៤០ឆ្នាំ។
មុនពេលប៉ូលីសមកដល់កន្លែងកើតហេតុ មានមនុស្សពីរបីនាក់ត្រូវបានបា.ញ់។ ប្តីប្រពន្ធមួយគូបានស្លា.ប់នៅកន្លែងកើតហេតុ។
លោកបញ្ជាក់ថា ប៉ូលីសបានទៅដល់កន្លែងកើតហេតុ ៣នាទី បន្ទាប់ពីបានទទួលការតេចូលប្រាប់អំពីការបា.ញ់ប្រហារ និងបានធ្វើការទាក់ទងជាមួយនឹងជនរងគ្រោះ និងជនសង្ស័យប្រហែល ៥នាទីក្រោយមក។ ខ្មា.ន់កាំភ្លើ.ងមានកាំភ្លើ.ងវែង និងកាំភ្លើ.ងខ្លីក្នុងដៃ។
សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីខ្មា.ន់កាំភ្លើងម្នាក់បា.ញ់សម្លា.ប់សិស្សសាលាចំនួន ១៩នាក់ និងគ្រូ ២នាក់នៅសាលាបឋមសិក្សាមួយ ស្ថិតក្នុងទីក្រុង Uvalde នៃរដ្ឋ Texas។
កាលពីដើមខែឧសភា ក៏មានករណីបា.ញ់ប្រហារកើតឡើងផងដែរ ដោយខ្មាន់កាំភ្លើ.ងបា.ញ់សម្លា.ប់មនុស្សចំនួន ១០នាក់នៅក្នុងផ្សារទំនើបមួយកន្លែងស្ថិតក្នុងទីក្រុង Buffalo នៃរដ្ឋ New York៕ (យោងតាមប្រភព៖Agencies)