ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មនុស្ស១៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធចោរឆក់និងក្មេងទំនើង

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងស្រុកភ្នំក្រវាញ ធ្វើការឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចោរកម្មឆក់កាបូប និងចំនួន៩នាក់ផ្សេងទៀតពាក់ព័ន្ធក្មេងទំនើង ។

 ករណីសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ និងស្រុកភ្នំក្រវាញ សហការស្រាវជ្រាវ និងបង្រ្កាបក្រុមចោរឆក់ជាបន្តបន្ទាប់នេះ បន្ទាប់ពួកគេធ្វើសកម្មភាពឆក់កាបូបពីនារី១នាក់ កាលពីវេលាម៉ោងប្រមាណរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវកៅ១ខ្សែ ស្ថិតនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។

 សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ម្នាក់បានឲ្យដឹងថា ដល់នៅវេលាព្រឹកថ្ងៃដដែលសមត្ថកិច្ចកំណត់មុខសញ្ញា និងឃាត់ខ្លួន២នាក់ ទី-១ ឈ្មោះ ម៉ៅ មេសា ភេទស្រី អាយុ ១៨ឆ្នាំ និងទី-២ ឈ្មោះ ណង់ សុផាលីន ភេទស្រី អាយុ ១៨ឆ្នាំ អ្នកទាំងពីរស្នាក់នៅ ភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ លុះរហូតដល់រសៀលថ្ងៃដដែលឃាត់ខ្លួនចំនួន២នាក់ទៀត ទី-១ ឈ្មោះ អែម អាឌែល ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ(អ្នកឆក់) និងទី-២ ឈ្មោះ យ៉ុន សៅដា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងនោះមានមធ្យោបាយធ្វើសកម្មភាពម៉ូតូ១គ្រឿងផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំងចំនួន៤នាក់ រួមទាំងម៉ូតូ១គ្រឿងកំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។

 ប្រភពដដែលបញ្ជាក់បន្តទៀតថា នៅថ្ងៃដដែលនោះលោក អធិការនគរបាលក្រុងពោធិ៍សាត់ ដឹកនាំកម្លាំងចុះពិនិត្យចំណុចផ្ទះជួល ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនក្មេងទំនើងចំនួន៩នាក់ នាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីធ្វើការអប់រំ ៕

 

  

adm

Leave a Reply

Your email address will not be published. Required fields are marked *