ខេត្តតាកែវ៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗខណៈដែលកំពុងតែដើរឆ្លងផ្លូវហើយមានរថយន្តមួយគ្រឿងបើកមកបុក រួចហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលទៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ៣កើត ខែចេត្រឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែមេសាឆ្នាំ២០២២វេលាម៉ោង២២និង១០នាទីយប់ស្ថិតនៅលើផ្លូវលេខ២២ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥និងលេខ៦ក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថាករណីគ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកឡិចសុីសRX400hពណ៌ផ្ទៃមេឃគ្មានពាក់ស្លាកលេខ(អ្នកបើកបរបានគេចខ្លួនបាត់)ដែលបើកបរមកពីទិសខាងកើតទៅលិចលុះបើកបរមកដល់ចំណុចខាងលើក៏បានបុកអ្នកថ្មើរជើងម្នាក់ឈ្មោះអ៊ុកប្រុសភេទប្រុសអាយុ៣០ឆ្នាំនៅភូមិអង្គសុភីឃុំអង្គសុភីស្រុកកំពង់ត្រាចខេត្តកំពតមុខរបរកសិករ(ស្លាប់នៅនឹងកន្លែងកើតហេតុ)ពេលគាត់ដើរឆ្លងផ្លូវពីត្បូងទៅជើង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យនិងវាស់វែង ហើយសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាករណីគ្រោះថ្នាក់ខាងលើនេះកើតឡើងដោយសាររថយន្តបើកបរក្នុងល្បឿនលឿន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីរីឯវត្ថុតាងខាងលើរងការខូចខាតធ្ងន់ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕