ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលឆៀក សាខាពោធិ៍សែនជ័យ-អូដឹម

តាមបណ្តោយផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកយានយន្តទៅឆៀកឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការខាតបង់ ឬប្រឈមមុខនឹងការពិន័យ
និងដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា ការពិន័យចំពោះឆៀក រថយន្ត គឺដាច់ ដោយឡែកពីសមត្ថកិច្ច
ដោយការផាកពិន័យរបស់សមត្ថកិច្ចទៅលើរថយន្តហួសសុពលភាពឆៀក និងមិនព្រមទៅធ្វើឆៀកចំពោះរថយន្តធុនស្រាលចំនួន ១៨ម៉ឺនរៀល និងរថយន្តធុនធ្ងន់ចំនួន ៣៧ម៉ឺន៥ពាន់រៀល។
ដោយឡែក ការពិន័យចំពោះឆៀករថយន្ត ដោយក្រសួង សាធារណការ និងដឹកជញ្ជូន គឺគិតតាមថ្ងៃដោយក្នុងមួយថ្ងៃ ចំនួន៥០០ រៀល សម្រាប់រថយន្តធុនតូច ឬស្រាល និងរថយន្តធុនធំ ឬធ្ងន់ ក្នុងតម្លៃ ២.០០០រៀល ក្នុងមួយថ្ងៃ។

adm

Leave a Reply

Your email address will not be published. Required fields are marked *