ព័ត៌មាន

កងកម្លាំងទូទាំងកងពលតូចថ្មើរជើងលេខ៥១ ចូលរួមថវិកាដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

==========================
(បន្ទាយយមានជ័យ) គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានស្ម័គ្រចិត្ត បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៩.៩១៥.០០០ រៀល(ប្រាំបួនលានប្រាំបួនរយដប់ប្រាំពាន់រៀល) ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះកងពល ដែលបានស្ម័គ្រចិត្តប្រកបដោយសោមនស្សរីករាយក្នុងការបរិច្ចាគថវិការបស់ខ្លួនតាមលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាសក្ខីភាពសបញ្ជាក់ឲ្យឃើញអំពីទឹកចិត្តគាំទ្រទាំងស្រុង ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។
adm

Leave a Reply

Your email address will not be published. Required fields are marked *