Related Articles
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ
នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដល់ជ័យលាភីការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី ២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការរំឭកដែរថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែឧសភា ឆ្នាំ ២០២៣, កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក, ក្នុងនោះ មានមេដាយមាសចំនួន ៨១ គ្រឿង, មេដាយប្រាក់ចំនួន ៧៤ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១២៧ គ្រឿង ។ បន្ថែមលើការទទួលបានជ័យជម្នះលើការប្រកួត, ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, ជាពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់មិត្តភាព, ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ច […]
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្រុមការងារបានបញ្ចប់កិច្ចការជួសជុលប្រាសាទផ្ទី រួចរាល់ជាស្ថាពរហើយ
ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅនិងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា។ គម្រោងជួសជុលនេះ គឺធ្វើឡើងដោយមានការចូលរួមពីវិស័យឯកជន។ លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែ ឧសភា នេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែ មេសា។ នៅដើមខែ មីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។ បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន គម្រោងជួសជុលនេះមានការលំបាកបន្ដិចដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។ យ៉ាងណា ឯកឧត្តម គឹម សុធិន បានបង្ហាញសុទិដ្ឋិនិយម និងអារម្មណ៍រីករាយជាខ្លាំងជាមួយសមិទ្ធផលថ្មីមួយបន្ថែមទៀតនេះ ពិសេសប្រាសាទដែលបានដួលរលំឃើញតែគំនរដុំថ្មហើយបានខិតខំរកផ្គុំឱ្យមានរូបរាងឡើងវិញ។ ប្រាសាទផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈជាសំណង់ថ្មបាយក្រៀម […]
សម្តេចធិបតី៖ ការអប់រំគឺមិនមែនអប់រំ១ថ្ងៃ ១២ឆ្នាំ ឬ១៦ឆ្នាំ ២០ឆ្នាំទេ ការអប់រំមួយជីវិត បណ្ដុះបណ្ដាលមួយជីវិត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសា សន៍ថា ការអប់រំគឺមិនមែនអប់រំមួយថ្ងៃ ១២ឆ្នាំ ឬ១៦ឆ្នាំ ២០ឆ្នាំទេ គឺត្រូវការអប់រំមួយជីវិត បណ្ដុះបណ្ដាលមួយជីវិត។ សម្តេចធិបតី មានប្រសាសន៍បន្ថែមថា៖ «គ្រូបង្រៀនក៏ត្រូវតែរៀន សូម្បីខ្ញុំជានាយករដ្ឋមន្ត្រីក៏ត្រូវតែរៀនរាល់ថ្ងៃដែរ រៀនចំពោះបញ្ហាដែលកើតឡើង រៀនដោះស្រាយបញ្ហាដែលកើតថ្មី ប៉ុន្តែអ្វីដែលជាគុណភាព ធានានូវធនធានមនុស្ស គឺការអប់រំ ហើយជាពិសេសនៅមូលដ្ឋានគ្រឹះតែម្ដង។ អញ្ចឹងការកសាងមូលដ្ឋានគ្រឹះដែលយើងដាក់គោលដៅគឺពង្រឹងនៅមូលដ្ឋានគឺជាកិច្ចការសំខាន់»៕