កណ្តាល៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការដឹកនាំចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនៃស្នងការខេត្តកណ្តាលក្រោយពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ថាមានទីតាំងបើកលេងសុីសងមួយកន្លែងស្ថិតក្នុងភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
ភ្លាមៗលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តបានបញ្ជារកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៍ឯក ឡាក់ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការស្រុកកណ្ដាលស្ទឹងដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុម គីមស៊ុន អធិការរងព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង។
កិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើតាមការបញ្ជាក់ពីកម្លាំងជំនាញនិងកន្លែងបានប្រាប់ សារព័ត៌មានអោយដឹងថា÷បានឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ប្រុស០៣នាក់ស្រី០១នាក់និងវត្ថុតាងមួយចំនួន។រីឯវត្ថុតាំងមួយចំនួនត្រូវបានយកទៅរក្សារទុកនៅអធិការស្រុកកណ្តាលស្ទឹង។
បច្ចុប្បន្នជនសង្ស័យទាំង៤ នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការខេត្តកណ្តាលរងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕