សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។ ២- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥។ ៣- ផ្សេងៗ៕ រូបថត៖ កុក គី ——
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលនៃគណៈកម្មការប្រឆាំងផលិតផល ក្លែងក្លាយ (គ.ប.ផ.ក) បិទនិងដកហូតវត្ថុតាងទំនិញជាច្រេីននៅទីតាំងស្តុក និងចែកចាយគ្រឿងសំអាងចំនួន ពីរកន្លែង របស់ក្រុមហ៊ុនហ្វីលីមីរខេមបូឌា ខូអិលធីឌី(P PHILIMORE CAMBODIA CO LTD) នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមេសាថ្មីៗនេះយកមករក្សាទុកបណ្ដោះអាសន្ន។ បន្ទាប់ពីកម្លាំងជំនាញ ចុះពិនិត្យរកឃើញកំហុសចំនួន ៨ចំណុច ពិសេសអត់ច្បាប់អាជីវកម្ម ក្លែងបន្លំពាណិជ្ជសញ្ញា ម៉ាកពាណិជ្ជនាមរបស់សហគ្រាសផ្សេងទៀត។ នេះបេីតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី កាន វឌ្ឍនា ជាមន្ត្រីនគរបាលយុត្តិធម៌ ឋានៈប្រធានលេខាធិការដ្ឋាន នៃគណ:កម្មការប្រឆាំងផលិតផល ក្លែងក្លាយ (គ.ប.ផ.ក) បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃចន្ទទី០៤ ខែមេសា ២០២២ម្សិលមិញ។ លោកឧត្ដមសេនីយ៍ត្រី កាន វឌ្ឍនា បានបន្ថែមថា៖ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន ពិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងសហការជាមួយកម្លាំនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត រួមនិងមន្ត្រីអាជ្ញាធរ ភូមិ សង្កាត់ផងដែរ។ លោកឧត្ដមសេនីយ៍ត្រី កាន វឌ្ឍនា បានឱ្យដឹងទៀតថា៖ បន្ទាប់ពីទទួលបានបណ្ដឹងពីសហគ្រាសមួយ ដែលចោទថា […]
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៣០គ្រួសារ ក្នុងភូមិយស ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម មីមួយកេសធំ ភួយមួយ អំបិល ត្រីខ៣កំប៉ុង ប្រេងឆាមួយដប ជាអំណោយរបស់សប្បុរសជននៅក្រៅប្រទេស តាមរយៈលោក មាស រិទ្ធី នាយករងទូរទស្សន៍រស្មី ហង្សមាស ក្នុងនោះលោកជំទាវ បានឧបត្ថម្ភថវិកាបន្ថែមក្នុងមួយគ្រួសារចំនួន ៥ម៉ឺនរៀលផងដែរ ។