(ព័ត៌មានបឋម)៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូកើតហេតុ វេលាម៉ោង ១០:៤០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២១នៅលើផ្លូវ៣៨០ ស្ថិតភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។រថយន្ត បង្ក១គ្រឿង ម៉ាកស្កែននាកង់ដប់ (យីឌុប)ពាក់ផ្លាកលេខកំពង់ចាម3A-9778 ដឹកដីអ្នកបើកបរ ឈ្មោះ កែវ សំណាងភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។(ឃាត់ខ្លួន)
ជនរងគ្រោះបើកបរម៉ូតូម៉ាកគុបជ្រុងបើកបរដោយឈ្មោះ ស្រេង ឡន ភេទ ស្រី អាយុ៦១ឆ្នាំនៅភូមិឃុំកើតហេត។មូលហេតុឈ្មោះ ស្រេង ឡន បើកបរម៉ូតូឆ្លងផ្លូវពីទិសខាងកើតមកទិសខាងលិចដល់ចំណែកផ្លូវខាងលិចក៏ត្រូវរថយន្តបុកអូសកិនចំងាយប្រហែល ៧៩ម៉ែត្របណ្តាលជនរងគ្រោះខ្ទេចមួយកំណាត់លើស្លាប់ភ្លាមៗនៅកន្លែង។ចំណែកតៃកុងរថយន្តឈ្មោះ កែវ សំណាង ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលឃាត់ខ្លួននៅប៉ុស្តិ៍។ករណីនេះលោកធឺន សុក្រឹត្យមេប៉ុស្តិ៍នគរបាលឃុំព្រែកអំពិលស្នើសុំជំនាញចុះកសាងសំនុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិធីច្បាប់បន្ត។