ភ្នំពេញ៖ ពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរ ប្រឹងប្រែងដោះស្រាយប.ញ្ហាដីពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ប្រកបដោយសុចរិតភាព។ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរពា ក់ព័ន្ធ ត្រូវចេញបណ្ណកម្មសិទ្ធិកា ន់កា ប់ដីធ្លីឱ្យប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ ជាពិ សេសដោះស្រាយប ញ្ហាដីធ្លីពលរដ្ឋ ក្រៅប្រព័ ន្ធតុលាការ និងដីសម្បទានសង្គមកិច្ច ៖ «ខិតខំដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការ ហើយត្រូវមានសុចរិតភាព បើមានសុចរិតភាពយើងនឹងអាចដោះស្រាយបញ្ហាបាន» នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា៖«ការដោះស្រាយប ញ្ហាដីធ្លីក្រៅប្រព័ ន្ធតុលាការ ក៏ជាផ្នែកមួយសម្រួលស្ថានការណ៍ កុំឱ្យឈានទៅដល់ស្ថានភាពធ្ង ន់ធ្ង.រដែរ»,ចំពោះដីសម្បទានសង្គមកិច្ចវិញ សម្ដេច បានប្រាប់ឱ្យរដ្ឋមន្រ្តីដែនដី យកចិត្តទុកដាក់លើកិច្ចការនេះ ព្រោះដីសម្បទាន វាផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្រី.ក្រ។
នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ក្នុងពិធីបិទសន្និបាតក្រសួងកិច្ចការនារីឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។ ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំការសម្របសម្រួល និងការរៀបចំដោយជោគជ័យនូវ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងការរៀបចំនូវសេចក្តីថ្លែងការណ៍ស្តីពីការបំផុសសហគ្រិនភាពស្រ្តីក្នុងអាស៊ាន និង ផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និង សន្តិសុខ ដែលទទួលបានការអនុម័តដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងមកនេះ ។ ទន្ទឹមនេះ, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសម្រេចបានជាច្រើនរបស់ក្រសួងកិច្ចការនារី ជាពិសេស ការអនុវត្តយុទ្ធសាស្រ្តនារីរតនៈយ៉ាងជោគជ័យ […]
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានដាក់ចេញនូវការណែនាំចំនួន៤ចំណុចសំខាន់ៗ សម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ គឺការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យខ្ពស់។ ការណែនាំចំនួន៤ចំណុច ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន នោះរួមមាន៖ *ទី១៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗ ឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម។ ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាព ជួយពីរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសឥណ្ឌូនេស៊ី និងកីឡាយូដូ ពីអតីតឯកអគ្គរដ្ឋទូតជប៉ុន។ […]