ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ១ នាក់ ក្រោយឆក់កាបូប បានសម្រេច…!

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យបានធ្វើនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង ម្ដុំសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងបានធ្វើសកម្មភាពឆក់នៅចំណុចផ្លូវ១៩៨៦ មុខក្លឹបប្លូឡាញ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុវណ្ណ វីរះ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំម្ដុំសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាលជំនាញបានឲ្យដឹងថា ដោយមានបទបញ្ជាពីថ្នាក់ដឹកនាំឲ្យចុះជួយល្បាតតាមមូលដ្ឋាន នៅមុនពេលកើតហេតុ កម្លាំងជំនាញល្បាតរបស់ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានល្បាតក្នុងមូលដ្ឋានងាយរងគ្រោះស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ ម៉ាកឃ្លីក ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1IX-1140 ជិះតាមពីក្រោយនារីរងគ្រោះ កំពុងជិះម៉ូតូ ម៉ាក់វីវ៉ា តាមបណ្ដោយផ្លូវលេខ១៩៨៦ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់ការបូប បានសម្រេច ភ្លាមៗនោះកម្លាំងកំពុងល្បាតបានឃើញ ក៏ដេញប្រផាប់ប្រផីង ពីចំណុចកើតហេតុ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី រហូតដល់ផ្លូវរថភ្លើង មូលដ្ឋានសង្កាត់ទួលសង្កែទី១ ទើបឃាត់ខ្លួនសង្ស័យបានសម្រេច។

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់ ឃើញជាក់ស្តែង ដេញតាមចាប់ជនសង្ស័យបាន ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូប ពីស្រ្តីម្នាក់កំពុងធ្វើដំណើរតាមដងផ្លូវ ក្នុងមូលដ្ឋានខណ្ឌសែនសុខ។

ករណីនេះក្រោយពេលកើតហេតុកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ចំណែកវត្ថុតាងការបូបនគរបាលបានប្រគល់ជូននារីរងគ្រោះវិញ៕

 

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ​ហ៊ាន​ក្លែង​ឯកសារ​និង​ចេញ​សែក​អត់លុយ

ភ្នំពេញ ៖ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២០​តុលា ឆ្នាំ​២០២១​នេះ បាន​ចា​ប់ប​ញ្ជូន​ស្ត្រី​ក្លាហាន​ម្នាក់​ បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​និង​បទល្មើស « ក្លែង​លិខិត​សាធារណៈ និង មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន »។

ជនជាប់ចោទ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សុង លី​ហ៊ួ ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ប្រី​វ័ន​ផាត ផ្ទះ​លេខ D16 ផ្លូវ​៦១៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​លោកស្រី សុង លី​ហ៊ួ គឺ​អនុវត្តតាម​ដីកា​បង្គាប់​អោយ​នាំខ្លួន​របស់លោក ធា​ម ច័​ន្ធ​ពិសិដ្ឋ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី ១៣​តុលា ឆ្នាំ​២០២១។

យោង​តាម​ដីកា​សន្និដ្ឋាន​ឲ្យ​ស៊ើប​សួរ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង ៣០៤៥ អ យ​ឈ ចុះ​ថ្ងៃទី ២៣​កញ្ញា ឆ្នាំ​២០២១ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ឈ្មោះ បណ្ឌិត ធាន​ម៉ឺន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​ឈ្មោះ សុង លី​ហ៊ួ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ពីបទ មិន​បំពេញ​កាត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​បទ ក្លែងបន្លំ​ឯកសារ​សាធារណៈ តាម​មាត្រា ២៣១ និង​មាត្រា ៦២៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែមេសា ឆ្នាំ​២០២១។

ហេតុដូច្នេះ​ហើយ​ ទើប​តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ សុង លី​ហ៊ួ មក​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើប​សួរ​ដើម្បី​អនុវត្តតាម​នីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *