សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩!
Related Articles
គ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បេីកបរដោយបុរសម្នាក់ និងមានបុរស៣នាក់ទៀតរួមដំណេីរ បើកចុះពីលើស្ពានព្រះមុនីវង្ស បានរេចង្កូតទៅបុកខឿន បណ្តាលឱ្យរថយន្តក្រឡាប់ ទៅប៉ះនឹងឡំប្រឺតាមួយគ្រឿង រួចរថយន្តបង្កបានឆាបឆេះយ៉ាងសន្ធោសន្ធៅ
Posted on Author adm
ភ្នំពេញ ៖ កាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្សខាងកើត (ហៅស្ពានច្បារអំពៅ) ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2D-6222បើកបរដោយបុរសម្នាក់ និងមានបុរស៣នាក់ទៀតរួមដំណេីរជាមួយចេញពីផ្លូវជាតិលេខ២រួចឡើងលើស្ពានព្រះមុនីវង្សបំណងឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន ខណៈដែលបើកចុះជិតដល់គល់ស្ពានស្រាប់តែរេចង្កូតទៅបុកខឿនផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់ខឿនមួយកង់ខ្ទាតចេញពីកន្លែងដើម រីឯរថយន្តបង្កបានក្រឡាប់ទៅប៉ះឡំប្រឺតាមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2HX-7204បើកដោយបុរសម្នាក់ស្របទិសគ្នានៅពីមុខបណ្តាលឱ្យរងការខូចខាត ។ ក្រោយកេីតហេតុភ្លាមៗរថយន្តបង្កបានឆេះចេញជាអណ្តាតភ្លើង តែត្រូវបានប្រជាពលរដ្ឋជិតខាងនាំគ្នាជួយទាញទុយយោទឹកបាញ់ពន្លត់និងជួយសង្រ្គោះបុរស៤នាក់ចេញពីក្នុងរថយន្តមកខាងក្រៅទាន់ពេលវេលា ដោយមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ ។ សមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងមកធ្វេីការបាញ់ទឹកពន្លត់ ដេីម្បីឱ្យរលត់ទាំងស្រុង និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យភាគីរថយន្តបង្កចូលខ្លួនមកដោះស្រាយតាមនីតិវិធី ៕
សិក្ខាកាមយោធាកម្ពុជា ចំនួន ៧រូប បញ្ចប់ការសិក្សាថ្នាក់ បច្ចេកទេសជំនាញវិស្វករមីសុីល និងកាំភ្លេីងធំ អាវុធថ្មើរជើង គ្រឿងក្រោះ និងឧបករណ៍ឆ្លុះអេឡិត្រូនិក
Posted on Author adm
ភ្នំពេញ : សិក្ខាកាមយោធាកម្ពុជា ចំនួន ៧រូប បានបញ្ចប់ការសិក្សាថ្នាក់ បច្ចេកទេសជំនាញវិស្វករមីសុីល និងកាំភ្លេីងធំ ជំនាញវិស្វករមធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ជំនាញវិស្វករអាវុធថ្មើរជើង គ្រឿងក្រោះ និងឧបករណ៍ឆ្លុះអេឡិត្រូនិក ពីវិទ្យាស្ថានវិស្វករកាំភ្លើងធំនិងកាំជ្រួច ទីក្រុងផេនហ្សា សាខាបណ្ឌិតសភាសម្ភារៈបច្ចេកទេសយោធា សហព័ន្ធរុស្ស៊ី ។ សិក្ខាកាមយោធាកម្ពុជា ទាំង៧រូប មានដូចជា : ១. អនុសេនីយ៍ទោ ហែម នរៈសត្យា ជំនាញវិស្វករមីសុីល និងកាំភ្លេីងធំ ២. អនុសេនីយ៍ទោ ផុន ណារិទ្ធ ជំនាញវិស្វករមីសុីល និង កាំភ្លេីងធំ ៣. អនុសេនីយ៍ទោ កែវ ផល្លី ជំនាញវិស្វករមីសុីល និង កាំភ្លេីងធំ ៤. អនុសេនីយ៍ទោ អ៊ឹង មេងលី ជំនាញវិស្វករមីសុីល និង កាំភ្លេីងធំ ៥. អនុសេនីយ៍ទោ ឱ សុវណ្ណបញ្ញា ជំនាញវិស្វករមធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ៦. អនុសេនីយ៍ទោ […]
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិ ដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ……..
Posted on Author adm
«ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ និងធ្វើឱ្យសម្បូណ៌បែបឡើងវិញនូវជីវៈចម្រុះ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងពិធីដាំកូនឈើនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យកសាង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីដាំកូនឈើនេះធ្វើឡើងដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអប់រំក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ធនធានធម្មជាតិពិតជាសំខាន់ណាស់ចំពោះមនុស្សជាតិ ព្រោះធម្មជាតិបានផ្តល់នូវអ្វីៗទាំងអស់ដើម្បីមនុស្សអាចរស់រានមានជីវិតបាន។ ភាគច្រើននៃម្ហូបអាហារដែល មនុស្សបរិភោគគឺបានមកពីធម្មជាតិ។ ឯកឧត្តមបានថ្លែងថា ការដាំដើមឈើនៅក្នុងសហគមន៍នៅពេលនេះ ជាចំណែកមួយនៃការចូលរួមធ្វើឱ្យសហគមន៍មានភាពបៃតង។ «សូមថែរក្សាឈើដែលយើងបានដាំដើម្បីឱ្យវារីកលូតលាស់ធំធាតុ និងសូមបងប្អូនចូលរួមការពារនិងអភិរក្សព្រៃឈើធម្មជាតិនៅក្នុងតំបន់អភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា […]