ខេត្តព្រះសីហនុ #
បុរសម្នាក់ដែលក្លែងខ្លួនជាមន្ត្រីយោធា និងប្រើប្រាស់ប្រាស់នូវលិខិតក្លែងត្រូវបានលោកវរសេនីយ៌ឯក សាន្ត បូរ៉ា ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ-សន្តិសុខ អង្គភាពបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ (ដើមបណ្តឹង)ឃាត់ខ្លួនយកមកប្រគល់ជូនមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៥:៤០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដើម្បីបន្តនិតិវិធី
👉🏾 ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថកំពុងបន្តចាត់ការនេះមានឈ្មោះ សាម៉ៃ សាមឹត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ ទីកន្លែងកំណើតឃុំបន្ទាយ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅសណ្ឋាគារ ប្រវត្តិសាស្រ្ត ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។វត្ថុតាងមួយចំនួនដែលត្រូវដកហូតមានអាវុធខ្លី ម៉ាក BERETTA (ប្រើហ្គាស) ចំនួន១ដើម , បង់ចំនួន១
– រថយន្ត ម៉ាក ALPHARD អាល់ហ្វាដ ផលិតឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2J-8999 ចំនួន១គ្រឿង
– ទូរស័ព្ទដៃ ចំនួន១គ្រឿង
– ស្លាកឈ្មោះក្រណាត់ ចំនួន២
– ប័ណ្ណប្រើប្រាស់អាវុធថតចម្លងចំនួន០១ច្បាប់ ។