ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលក្នុង “ព្រឹត្តការណ៍សហគមន៍២៨ វិច្ឆកា” ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ ចំនួន៣លើកជាមួយនឹងលទ្ធផលអវិជ្ជាមានវីរុសកូវីដ១៩រួលរាល់ហើយ អាចឲ្យចេញ-ចូលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃវិញបានជាធម្មតា ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។
ដោយឡែក ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី២រួចរាល់ត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះផងដែរ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវអនុវត្តវិធានការការពារជំងឺកូវី១៩ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល៕