ប្តី ប្រពន្ធ ១គូរ បាន ឈ្លោះប្រកែក គ្នា រហូត ឈានទៅដល់ ការដុត ពូក ដែល នៅក្នុង ផ្ទះ បណ្តាលឱ្យ ឆាបឆេះ ផ្សែង ខ្មួរ ខ្មាញ់ បង្ក ការ ភ្ញាក់ ផ្អើ ល ដល់ បងប្អូន ប្រជាពលរដ្ឋ និង សមត្ថកិច្ច ហៅ រថយន្ត ពន្លត់ អគ្គិភ័យ មក ចុះ អន្តរាគមន៍ កាលពីវេលា ម៉ោង១ និង ១៨ នាទី រសៀល ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ នេះ ស្ថិតនៅ ចំណុច ផ្លូវ ព្រះមុន្នី រ៉េត ភូមិ ៤ សង្កាត់ ទំនប់ទឹក ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ។
លោក វរសេនីយ៍ឯក ព្រហ្ម យ៉ ន នាយការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ប្រាប់ ឲ្យ ដឹងថា ម្ចាស់ មានឈ្មោះ គឹម វាសនា ភេទ ប្រុស អាយុ៣៦ ឆ្នាំ ជា កម្មករ មូល ហេតុដែល បណ្ដាល ឲ្យ មាន អគ្គិភ័យ នេះ ដោយសារតែ ការ ឈ្លោះ ប្រ កែ ត គ្នា ហើ យ ដុត ពូក ។
បន្ទប់ ដែល ត្រូវ អគ្គិភ័យ ឆាបឆេះ ខាង លើ នេះ មាន ទំហំ៤ ម៉ែត្រ x ៤ ម៉ែត្រ រង ការខូចខាត ឆេះ ពូក អស់ទាំង ស្រុង ព្រមទាំង សម្ភារៈ ផ្ទះបាយមួយចំនួន តែពុំ បណ្តាល ឲ្យ ឆេះ រាលដាល ដល់ផ្ទះ អ្នកជិតខាង ឡើយ ។
សម្រាប់ ប្រតិបត្តិ ការសង្គ្រោះ សមត្ថកិច្ច ប្រើប្រាស់ រថយន្ដ ការិយាល័យ បង្ការ និង ពន្លត់ អគ្គិភ័យ ចំនួន២ គ្រឿង ប្រើប្រាស់ ទឹក អស់ ១ ឡាន ស្មើ៤ ម៉ែត្រគូប , រថយន្ត ជំនួយ មកពី ក្រសួងមហាផ្ទៃ ចំនួន២ គ្រឿង ពុំបាន ប្រើ ប្រាស់ ទឹក រលត់ ទាំងស្រុងនៅវេលា ម៉ោង១ និង ២៥ នាទី រសៀល ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។