ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ង់តិ៍ដាច់ហ្វ្រាំងរេចង្កូតឡើងសួនច្បារដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់មហាជន..!

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​មួយ​គ្រឿង បាន​ជាន់​ហ្វ្រាំង​ឈប់​ហ្វ្រាំង​​មិន​ស៊ី ក៍បាន​ទាញ​ចង្កូត​គេច​យានយន្ត ដែល​កំពុង​ឈប់​នៅ​ពីមុខ ក៍បាន​ជ្រុល​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ បុក​ដើម​អំពិលទឹក​បារាំង​មួយ​ដើម​រលើង​ទាំង​ឬ​ស​ហើយ​ជាប់​នៅ​លើ​សួន ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែសីហា​ ឆ្នាំ​២០២១ ​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​កែង​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ខាងលើ​ម៉ាក​ FUSO ពណ៌​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 5A-0647 ​បើកបរ​ដោយ​ឈ្មោះ​ស៊ី វ៉ា ​ភេទ​ប្រុស ​អាយុ ៤២​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿនលឿន​ លុះ​​នៅ​ពេល​ជិត​មក​ដល់​ស្តុ​ប​កែង​ផ្លូវជាតិ​លេខ​៦ មាន​យានយន្ត​ឈប់​ស្តុ​ប​ត្រៀបត្រា ខ​ណះ​នោះ រថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៍​ទំ​នង​ជា​មាន​ឧបសគ្គ​ក៍បាន​ទាញ​ចង្កូត​គេច​ទៅ​ឆ្វេង​ដៃ​ជ្រុល​ឡើង​សួនច្បារ​បុក​ដើមឈើ​មួយ​ដើម​បាក់​រាប​រលើង​ទាំង​ឬ​ស​តែ​ម្តង​។

តាម​ប្រភពពី​​អ្នកបើកបរ​បានអោយ​ដឹង​ថា មូលហេតុ ដែល​កើត​មាន​គ្រោះថ្នាក់​ ដោយសារ​តែ​រថយន្ត​ដាច់​ហ្វ្រាំង ហើយ​គាត់ក៍បាន​ទាញ​ចង្កូត​ឡើង​សួន​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដែល​កំពុង​ឈប់​ស្តុ​ប ។ ​បើ​មិន​ធ្វើ​បែប​នេះ វា​អាចបុក​រះ​អ្នកដំណើរ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។

បន្ទាប់​ពី​​កើតហេតុ​ នគរបាល​ក៍បាន​ចុះ​ទៅ​វាស់វែង រួច​នាំ​យក​រថយន្ត​និង​បើកបរ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *