ព័ត៌មាន

សម្តេចតេជោ ៖ ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុកទាំងស្រុងថា តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។
តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន
បើសហព័ន្ធកីឡាប្រដាល់យើងទុក
ឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ?​ តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់
បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយ
ដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយ
មិនទុកពេលឱ្យតវ៉ានោះទេ។
ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់
តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។
អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន៕
adm

Leave a Reply

Your email address will not be published. Required fields are marked *