Related Articles
សមត្ថកិច្ចខណ្ឌឬស្សីកែវបង្រ្កាបល្បែងភ្នាល់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតមួយកន្លែងនៅសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវនឹងឃាត់ខ្លួនបាន០៧នាក់
ភ្នំពេញ:ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅព្រឹកថ្ងៃសៅរ៍ ៥ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩ និង៤០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌប្ញស្សីកែវ តំណាង ឯកឧត្តម អភិបាលខណ្ឌប្ញស្សីកែវ បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំ មន្ត្រីនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ កម្លាំងនគរបាល សណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំង គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់តាមប្រព័ន្ធអ៉ីនធើណែត (Internet) មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ ១៧៩ អា ផ្លូវបេតុង ក្រុមទី១៨ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ឋិតក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ (ស្រី […]
ក្រុមហ៊ុនប្រមូលសំរាម ដំឡើងថ្លៃ៩ម៉ឺនរៀល បន្ថែមទៀតខណៈដំឡើងថ្លៃនេះ ប៉ះពាល់សេដ្ឋកិច្ចអាជីវករនៅស្រុកកំរៀងលក់ដូរបច្ចុប្បន្នពុំសូវដាច់
បាត់ដំបង៖ ថ្លៃប្រមូលសំរាមនៅទីប្រជុំជនស្រុកកំរៀងបានហក់ឡើងកប់ពពកនៅក្នុង ខែ សីហា ឆ្នាំ ២០២២ នេះ ធ្វើឲ្យអាជីវករប្រតិកម្មថា គ្មានលទ្ធភាពបង់ឡើយ ព្រោះខាងក្រុមហ៊ុនបានដំឡើងថ្លៃរហូតដល់ ៩ម៉ឺនរៀល បន្ថែមទៀត ដែលការដំឡើងថ្លៃសេវ៉ានេះ បានប៉ះពាល់សេដ្ឋកិច្ចគ្រួសារបស់ពួកគាត់ ខណៈការលក់ដូរបច្ចុប្បន្នពុំសូវដាច់ផង ។ អ្នកស្រី គន្ធា ម្ចាស់អាហារដ្ឋាននៅក្នុងទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង បានលើកឡើងឲ្យដឹង កាលពីរសៀលថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ ម្សិលមិញថា ថ្លៃសេវ៉ាកើនឡើងយ៉ាងខ្ពស់បែបនេះ បើប្រៀបធៀបនឹងថ្លៃសេវ៉ាដែលបានបង់ប្រចាំខែកន្លងមកនេះ គឺឡើងខ្ពស់សម្បើមណាស់ លោកស្រី ក៏ដូចជាអាជីវករផ្សេងទៀត មិនមានលទ្ធភាពបង់បានទេ ព្រោះការលក់ដូរក៏ពុំសូវដាច់ បាន ១ថ្ងៃ ទប់ទល់ ១ថ្ងៃប៉ុណ្ណោះ បើតាមការចំណាយក្នុងរង្វង់គ្រួសារ ។ លោកស្រីបន្តថា កន្លងមកអ្នកស្រីបានបង់ថ្លៃសេវ៉ាប្រមូលសំរាមត្រឹមតែចំនួន ២៥.០០០រៀល ប៉ុណ្ណោះក្នុងមួយខែ ស្រាប់តែកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ ខាងក្រុមការងាររបស់ក្រុមហ៊ុនប្រមូលសំរាមបានចុះមកជូនដំណឹងប្រាប់ថា ថ្លៃបង់សេវ៉ាប្រមូលសំរាមចាប់ពីខែ សីហា នេះតទៅ […]
អ្នកស្រីយ៉ារីបន្តការងារធ្វើកន្ទេលអញ្ចូតនៅផ្ទះចេះតពីជីដូនដើម្បីបន្ថែមចំណូលក្នុងគ្រួសារ
អ្នកស្រី ឆូយ យ៉ារី មានវ័យ៥០ ដែលមានគ្រួសារនិងកូនចំនួន៣នាក់ មានទីលំនៅបច្ចុប្បន្នក្នុងភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង បានងាកមកឆ្លៀតប្រកបរបរបន្ថែមនៅក្នុងគ្រួសារ ធ្វើកន្ទេលកន្ទេលអញ្ចូត បន្ថែមពីលើការធ្វើស្រែដែលបានចេះតពីជីដូនជីតាមក។ អ្នកស្រីបន្តថា បន្ទាប់ពីបញ្ចប់ការធ្វើការចំណាកស្រុកទៅធ្វើការនៅប្រទេសគេ និងចង់រស់នៅជុំកូនចៅផងនោះ នៅរយៈពេល ៦ឆ្នាំចុងក្រោយនេះអ្នកស្រីនិងស្វាមី បានឆ្លៀតងាកមកប្រកបរបរធ្វើកន្ទេលអញ្ចូតលក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីគូសបញ្ជាក់ដែរថា បើធ្វើម្នាក់ឯងកន្ទេល១អាចចំណាល ចាប់ពី៥ទៅ៧ថ្ងៃ ទៅតាមការងារជាក់ស្តែង ផ្សេងៗទៀតនៅក្នុងគ្រួសារ។ កន្ទេលអញ្ចូតរបស់អ្នកស្រី យ៉ារី ភាគច្រើនត្បាញរួចអ្នកក្នុងភូមិ និងអ្នកភូមិជិតខាងមទទួលទិញយកទៅប្រើអស់។ អ្នកស្រីបានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អស្សរាឱ្យដឹងថា ក្នុងមួយខែអាចត្បាញកន្ទេលអញ្ចូតតែម្នាក់ឯង នៅក្នុងចន្លោះពី៥ទៅ៧កន្ទេល ដែលក្នុងមួយកន្ទេលអាចលក់បានចន្លោះពី៥ទៅ៦ម៉ឺនរៀលនិងលើសពីនេះអាស្រ័យទៅលើទំហំកន្ទេលដែលភ្ញៀកម្មង់។