កំពត៖ ស្រូវអ៊ីអ៊ែរ ចំនួន ១៩៥ហិកតា នៅក្នុងភូមិចំនួន ៥ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតជិតបានប្រមូលផលហើយ បែរជាជួបគ្រោះធម្មជាតិ រាំងស្ងួតទៅវិញ។
នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្ន២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត រួមទាំងប្រធានមន្ទីរពាក់ព័ន្ធ និងលោកអភិបាលរងខេត្ត ស្រុកកំពង់ត្រាច បានចុះមកពិនិត្យជាក់ស្ដែង ក្នុងស្រែស្រូវ និងស្ថានីយបូមទឹកមួយ ស្ថិតក្នុងភូមិកោះតាកូវ ក្នុងឃុំព្រែកក្រឹក។
លោក អូន ខន អភិបាលស្រុកកំពង់ត្រាច មានប្រសាសន៍ថា ស្រូវពង្រោះ ប្រភេទអ៊ីអ៊ែរ ដែលមានផ្ទៃដីចំនួន ១៩៥ហិកតា ស្មើនឹង ២០០គ្រួសារ នៅក្នុងភូមិចំនួន៥ ក្នុងឃុំព្រែក្រឹស កំពង់ជួបគ្រោះភាពរាំងស្ងួត។
លោក អូន ខន មានប្រសាសន៍ថា ពីមុន ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកក្រឹក ធ្វើស្រែតិចតួច តែពេលនេះ ស្រូវមានតម្លៃខ្ពស់ ពលរដ្ឋនៅក្នុងភូមិ ចាប់ធ្វើស្រូវពង្រោះនេះ ច្រើនគ្រួសារវិញ។
លោក ជាវ តាយ អភិបាលខេត្តកំពត បន្ទាប់ពីបានស្ដាប់របាយការណ៍លោកមេឃុំព្រែកក្រឹស ក៏ដូចជាលោកប្រធានមន្ទីរធនធានទឹកខេត្ត និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពត លោក ជាវ តាយ បានដាស់តឿន អោយមន្ទីរពាក់ព័ន្ធ សហការគ្នាតាមការស្នើសុំស្ដារប្រឡាយមេ ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ ដើម្បីនាំទឹក មកស្រោចស្របផលដំណាំ ក៏ដូចជាស្រូវពង្រោះ កំពុងខ្វះខាតទឹក។
លោក ជាវ តាយ មានប្រសាសន៍ថា មិនចាំបាច់ឆ្នាំក្រោយទេ គម្រោងស្ដារប្រឡាយ ដែលពលរដ្ឋ កំពុងត្រូវការទឹក។
ប៉ុន្តែឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ធនធានទឹក និងកសិកម្ម ត្រូវរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសង្រោះស្រូវពង្រោះរបស់ប្រជាពលរដ្ឋ ជិតប្រមូលផល ហើយកុំអោយខូចខាតផលប្រយោជន៍របស់ពលរដ្ឋ នៅឃុំព្រែកក្រឹស៕