ព័ត៌មាន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់អំពីតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា

ភ្នំពេញៈ កន្លងទៅថ្មីៗនេះ មានចម្ងល់មួយចំនួនពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា ចំពោះករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នប្រជាជនយើងមានការកើនឡើង ជារៀងរាល់ឆ្នាំ ផ្អែកតាមតួលេខបណ្ដោះអាសន្ននៃជំរឿនទូទៅ ប្រជាជនសរុបតាមវិធីសាស្ត្រឃើញរាប់ (de-facto) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មានចំនួន ១៥ ២៨៨ ៤៨៩នាក់ ដែលកើនឡើងចំនួន ១៤១% រយៈពេល១១ឆ្នាំ រវាង ឆ្នាំ២០០៨ និងឆ្នាំ២០១៩ ដែលធ្វើឱ្យតម្រូវការត្រី សាច់សម្រាប់បរិភោគមានការកើនឡើងផងដែរ។
ក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តថា បើតាមការស្រាវជ្រាវ ប្រជាជនម្នាក់បរិភោគត្រីប្រមាណ ៥២៤គីឡូក្រាមក្នុងមួយឆ្នាំ ប៉ុន្តែចំពោះប្រជាជនដែលរស់នៅតំបន់ទំនាបលិចទឹក បរិមាណនៃការបរិភោគត្រីបានកើនឡើងដល់ទៅប្រមាណ ៧៥៦គីឡូក្រាមក្នុងមួយឆ្នាំ។ ឆ្លើយតបទៅនឹងតម្រូវការ ខាងលើនេះ ពិសេសក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹក ចិត្តប្រកបដោយភាពកក់ក្ដៅ ដើម្បីអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្ដែង និងកង្កែបក្នុងតង់ប្លាស្ទិក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់ នៅតាមខេត្តគោលដៅចំនួន១១ និង ខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក។ លើសពីនេះ ក្រសួងបានសហការយ៉ាងល្អប្រសើរជាមួយ សមាគមវារីវប្បករនៅកម្ពុជាផងដែរ។ អនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០ ជាលទ្ធផល ជាក់ស្តែងផលិតកម្មវារីវប្បកម្មក្នុងឆ្នាំ២០២០នេះ បានកើនឡើងរហូតដល់ជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ២០១៩។
ជាការពិត ធនធានមនុស្សពាក់ព័ន្ធនឹងការងារវារីវប្បកម្មមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើវារីវប្បកម្មនៅកម្ពុជា។ ជាក់ស្តែង មន្ត្រីជំនាញវារីវប្បកម្មត្រូវបានទទួលការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងបានយកចំណេះជំនាញនេះ ទៅបណ្តុះបណ្តាលដល់កសិករឱ្យចេះចិញ្ចឹមត្រីនៅស្ទើរតែគ្រប់រាជធានី ខេត្តដែលមានសក្តានុពលផលិត។ ទោះជា យ៉ាងនេះក្តី យើងទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែបន្តជួបប្រទះបញ្ហា ប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយ ដោយមូលហេតុសំខាន់ៗដូចខាងក្រោម៖ ក.ការថមថយផលត្រីពីធម្មជាតិ ដោយសារ កំណើនប្រជានេសាទ បច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើសមានល្បិចកលក្នុងការធ្វើនេសាទខ្ពស់ ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី កិច្ចសហការ និងសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផលនៅមានកម្រិត ក្រោយពីប្រមុខ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់នៃការផ្ទេរសិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ។
មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា រួមមាន៖ មិនមានការព្រមព្រៀងណាមួយរវាងអ្នកចិញ្ចឹមត្រីក្នុងស្រុក និងអ្នកគាំទ្រការនាំចូល រួមទាំងបណ្តាញអ្នកគាំទទាំងពីរភាគីនេះផងដែរ មាននិន្នាការគាំទ្រការនាំចូលក្នុងគោលបំណងគាំទ្រការធ្វើពាណិជ្ជកម្មសេរី និងគាំទ្រផលិតផលដែលមាន តម្លៃទាបដើម្បីចែកចាយនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាដែលទទួលបានប្រាក់ចំណូលទាប។
ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ៖ វារីវប្បករមិនអាចផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងជាមួយផលិតផលនាំចូលបានទដោយមូលហេតុ៖ ១) .ការជ្រើសរើសទីតាំងចិញ្ចឹមមានលក្ខណៈភូមិសាស្ត្រមិនសមស្រប (ខ្វះប្រភពទឹក, បរិស្ថាន ជុំវិញមិនគាប់ប្រសើរ)។ ២).ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការងារប្រតិបត្តិការ និងចំរើក្នុងការចិញ្ចឹមមានតម្លៃខ្ព។ស់ ៣) .បណ្តាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការចែកចាយភាគច្រើនគ្រប់គ្រងដោយបណ្តាញអាជីវករនាំចូលត្រី។ យន្តការត្រួតពិនិត្យនៃការនាំចូលមានភាពស្មុគស្មាញទាំងបរិមាណ គុណភាព និងកាតព្វកិច្ចនានាសម្រាប់ អ្នកនាំចូល និងមានសមត្ថកិច្ចទទួលខុសត្រូវជាច្រើន។
វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុក និងការ នៅមានតម្លៃខ្ពស់។ នាំចេញតម្លៃសេវាក្នុងការផលិត កែច្នៃ និងស្តុកក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម តាម អភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍- ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយដូចបាន រៀបរាប់ខាងលើ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *