Related Articles
Realme GT5 Pro នឹងចេញមកជាមួយអេក្រង់កម្រិតពន្លឺភ្លឺច្បាស់ជាង បើធៀបនឹង iPhone 15 Pro Max
ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Realme បានបង្ហើបថា កំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ម៉ូដែល Realme GT5 Pro ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ នឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទថ្មីដែលមានកម្រិតពន្លឺភ្លឺខ្លាំងរហូតដល់ 3,000nits ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈការបង្ហាញចុងក្រោយនេះ Realme GT5 Pro ក្លាយជាស្មាតហ្វូនដែលមានអេក្រង់ភ្លឺជាងគេបំផុត បើធៀបនឹងស្មាតហ្វូនជំនាន់មុនៗរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗផ្សេងទៀតដូចជា Samsung និង Apple ជាដើម។ ជាក់ស្តែងចំពោះម៉ូដែល Realme GT2 Pro ដែលស្ថិតក្នុងក្រុមហ៊ុនតែមួយត្រូវបានបំពាក់គេដោយអេក្រង់កម្រិតពន្លឺ 1,300nits ចំណែកក្រុមហ៊ុនកូរ៉េ Samsung ម៉ូដែល Galaxy S23 Ultra ត្រូវបានបំពាក់ដោយអេក្រង់មានពន្លឺ 1,750nits និងក្រុមហ៊ុនអាមេរិក Apple ម៉ូដែល iPhone 15 Pro Max ត្រូវបានបំពាក់ដោយអេក្រង់មានកម្រិតពន្លឺ 2,000nits។
លោកស្រី ឱ វណ្ណឌីន៖ ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?
បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ។ ការបាត់បង់ជីវិតនៃស្វាមី និងភរិយា បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី និងបានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា កូនៗក្តី ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី និងស្វាមី-ភរិយាក្តី ចាំបាច់ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ ហើយត្រូវចងចាំថា ពេលត្រឡប់មកផ្ទះវិញ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា ដោយអនុវត្តវិធានការ “៣ការពារ និង៣កុំ” ដែលអាចជួយយើងបាន ឱ្យរួចផុតពីទុក្ខភ័យ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។ ប្រសិនបើ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទានឡើងវិញ តាមបែបធម្មតា ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ “ធម្មតា តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ ឱ្យបានត្រឹមត្រូវទុកជាមុនទេនោះ មិនយូរមិនឆាប់ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាតនិងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។ សូមមេត្តាចងចាំត្រង់ចំណុចនេះ។ សូមអរគុណនូវរាល់ការចូលរួមការពារការចម្លងវីរុសនេះ ដើម្បីសុខភាពលោកអ្នក សុខភាពគ្រួសារលោកអ្នក និងសុខភាពសហគមន៍របស់យើង។
អភិបាលខេត្តកណ្ដាល ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេសរកជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុកទាំង១១ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់បញ្ជាបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យ និងពង្រឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ។ ឯកឧត្តម បន្តថា អភិបាលក្រុង-ស្រុក ទាំងអស់ ត្រូវសហការជាមួយ បណ្ដាលរោងចក្រ សហគ្រាស និងក្រុមហ៊ុននានានៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីស្វែងរកជនបរទេសទាំងអស់ មកយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីត-១៩ ក្នុងគោលបំណងរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ជាងនេះទៅទៀតអភិបាលក្រុង-ស្រុកទាំង១១ ត្រូវត្រៀមមណ្ឌលចត្តាឡីស័ក ដើម្បីត្រៀមដាក់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើចិត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះដែរ […]