ព័ត៌មាន

អគ្គនាយក ស៊ីម៉ាក់ ថា រយៈពេល ៤ខែដើមឆ្នាំ២០២១ ស៊ីម៉ាក់ ធ្វើការរំដោះផ្ទៃដីចម្ការមីន/ចម្ការគ្រាប់សរុបចំនួនជាង៣៥លានម៉ែត្រក្រឡា

ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ លោក ហេង រតនា តាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា បើទោះបីជាកម្ពុជារងគ្រោះព្រោះការវាយប្រហារពីជំងឺកូវីដ១៩ក្ដី ប៉ុន្ដែការអនុវត្ដការងារបោសម្អាតមីននៅតែដំណើរការ។
ជាលទ្ធផលប្រតិបត្តិការក្នុងរយៈពេល៤ខែ ឆ្នាំ២០២១នេះ អង្គភាព ស៊ីម៉ាក់ ធ្វើការរំដោះផ្ទៃដីចម្ការមីន ចម្ការគ្រាប់ សរុបចំនួនជាង ៣៥.៦៥២.០០០ម៉ែត្រក្រឡា ស្មើនឹង៩៤,១៣% នៃផែនការ ៤ខែ ឬស្មើនឹង៣១,៣៨% នៃផែនការប្រចាំឆ្នាំ២០២១ ដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ១៥.៣៤៨គ្រាប់។
ទន្ទឹមនឹងនេះ ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន ៥.៨១៨លើក ស្មើនឹង១៩៨.៧៣៧ខ្នងផ្ទះ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *