Related Articles
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ និងពិនិត្យបង្គោលព្រំដែន លេខ២៤៥/៤(១) ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល ………
នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ សូមជម្រាបថា ការប្រែប្រួលនៃចរន្តទឹក និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់។ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ច្រាំងទន្លេបាសាក់នៅបរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១)ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង។ ក្នុងគោលបំណង ដើម្បីការពារបង្គោលព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្ដវិធានការបន្ទាន់ដោះស្រាយបញ្ហាទៅតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ដើម្បីការពារច្រាំងទន្លេ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការឯកភាពពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអនុវត្តការងារការពារច្រាំងទន្លេបាសាក់បរិវេណព្រំដែនលេខ២៤៥/៤(១) ប្រវែង ១២០០ ម៉ែត្រ ជាពីរដំណាក់កាលគឺ៖ […]
គួរទុកជាមេរៀនគ្រោះមើលមិនឃើញទេ!បុរសម្នាក់ស្លាប់ភ្លាមៗអោយដោយសារម៉ូតូអូសរម៉កបាស់ជើងបោកខ្ទប់ទ្រូងជាប់អីវ៉ាន់
ខេត្ដស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅលើម៉ូតូអូរម៉កខណៈដែលកំពុងបើកម៉ូតូសណ្តោងរុឺម៉កដឹកអីវ៉ាន់ចាប់ហួយពេញបាស់ម៉ូតូកង់ខាងមុខផ្ងារទៅក្រោយបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង១០នាទី នៅលើផ្លូវច្រកតំបន់ព្រំដែនដូង ស្ថិតក្នុងភូមិ ដូង ឃុំ ដូង ស្រុក រមាសហែក ខេត្តស្វាយរៀងនខាងមុខបារ៉ាស់ប៉ុស្តិ៍នគរបាលការពារព្រំដែនដូង ។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូសណ្ដោងរម៉កមួយគ្រឿងដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉កចេញពីវៀតណាមតាមច្រកព្រំដែនដូង។ ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុផ្លូវច្រកតំបន់ព្រំដែនដូងបណ្ដាលឲ្យម៉ូតូដែលអូសរម៉កបាស់ជើងឡើងលើកុងទ័រនិងដៃចង្កូចបោកបុកគៀបខ្ទប់ទ្រាបណ្តាលឲ្យអ្នកបើកបរស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង។ ប្រភពបានបន្តទៀតថា៖ជនរងគ្រោះនៅក្នុងហេតុការណ៍មានឈ្មោះ ប្រាក់ ដន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិ ស្ពានជ្រៃ ឃុំដូនតី ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ រួមជាមួយដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ កសិករ រស់នៅភូមិ ពន្លៃ ឃុំ កក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯ […]
រដ្ឋបាលរាជធានីភ្នំពេញ ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនឹងត្រូវសាងសង់ឡើងកំពស់២៦ជាន់ ដោយប្រើប្រាស់ពេលនៃការសាងសង់ប្រមាណ៤ទៅ៥ឆ្នាំ
ភ្នំពេញ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានឹងត្រូវសាងសង់ឡើងកំពស់២៦ជាន់ ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ ដែលគ្រោងសាងសង់ឲ្យរួចរាល់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ។ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី នឹងបញ្ចុះបឋមសិលាតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើន បើកការដ្ឋានសាងសង់ នៅរសៀលថ្ងៃទី៦ធ្នូនេះ ក្រោមវត្តមានឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានលោកវេជ្ជបណ្ឌិតឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។ បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវបានធ្វើឲ្យគំរោងសាងសង់មន្ទីរពេទ្យពហុជំនាញ ភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៏វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។ លោកតំណាងមន្ទីរពេទ្យបញ្ជាក់ទៀតថា សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់មានកំពស់២៦ជាន់,ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ និងគ្រោងសាងសង់ឲ្យរួចរាល់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំដែលជាពេទ្យឯកជនដែលបំរើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចំបង។ សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញរួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិង ពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧,មន្ទីរពេទ្យ បង្អែកចំនួន១,មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧,មណ្ឌលសុខភាពចំនួន៤៣,ប៉ុស្តិ៍សុខភាពចំនួន៧ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន២៧៥៧ទីតាំងបន្ថែមទៀតកំពុងផ្តល់សេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញដែលដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងកងកំលាំងប្រដាប់អាវុធ,មន្ត្រីរាជការ រួមនឹងអង្គភាពជំនាញបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងរាជធានីភ្នំពេញតាមរយះការអនុវត្តវិធានចំបងៗរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បី […]