ព័ត៌មាន

កម្ពុជាគឺជាឋានសួគ៌នៃសង្គមស៊ីវិល

ដោយសារតែសង្កេតឃើញថាមានចំនួនអង្គការសង្គមស៊ីវិលយ៉ាងច្រើននៅកម្ពុជា លោកជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអោយដឹងថា មិត្តបរទេសនិងដៃគូមួយចំនួនរបស់កម្ពុជាបានចាត់ទុកថាកម្ពុជាគឺជាឋានសួគ៌នៃសង្គមស៊ីវិល។ ក្នុងបទសម្ភាសជាមួយវិទ្យុបាយ័ន នៅថ្ងៃទី២៥ ខែឧសភានេះ អ្នកជំនាញសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា នៅកម្ពុជាមានសង្គមស៊ីវិល៣ប្រភេទ ដោយទី១ គឺសង្គមស៊ីវិលដែលធ្វើការងារលើការអភិវឌ្ឍដើម្បីជួយជីវភាពប្រជាជន ទី២គឺសង្គមស៊ីវិលដែលតស៊ូមតិរិះគន់ប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីរំលេចខ្លួនសម្រាប់ចូលរួមឆាកនយោបាយនៅពេលក្រោយ និងទី៣គឺជាសកម្មជនលាក់មុខ ដោយសង្គមស៊ីវិលប្រភេទនេះគឺមានគណបក្សនយោបាយនៅពីក្រោយ។
adm

Leave a Reply

Your email address will not be published. Required fields are marked *