Related Articles
សហរដ្ឋអាមេរិក មិនមានយុទ្ធសាស្រ្ដ ផ្លាស់ប្ដូររបបគ្រប់គ្រង នៅរុស្ស៊ី
រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល មានភាពតានតឹង កាន់តែខ្លាំងឡើង រវាងក្រុងវ៉ាស៊ីនតោន និង មូស្គូ ជុំវិញសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន នោះ សហរដ្ឋអាមេរិក បានបញ្ជាក់ ពីគោលជំហររបស់ខ្លួន ថា សេតវិមាន មិនមានយុទ្ធសាស្រ្ដថ្មីណាមួយ នៅក្នុងការផ្លាស់ប្ដូររបបគ្រប់គ្រងក្រុងមូស្គូ នោះឡើយ។ សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ថា នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសប៉ូឡូញ នោះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោក ពូទីន មិនអាចស្ថិតក្នុងតំណែងបន្ដទៀតទេ។ ប៉ុន្ដែមួយថ្ងៃក្រោយមក បណ្ដាមន្រ្ដីសហរដ្ឋអាមេរិក បានស្វះស្វែង រកវិធីសាស្រ្ដ នៅក្នុងការកាត់បន្ថយនូវភាពតានតឹងនេះ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន ក៏មិនមានគោលនយោបាយណាមួយ នៅក្នុងការផ្លាស់ប្ដូររបបគ្រប់គ្រង នៅក្នុងប្រទេសរុស្ស៊ី នោះដែរ។ […]
ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ
នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ ។ ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន ។ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ យ៉ាងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋមានជាអាទិ៍៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម ។ […]
រដ្ឋមន្រ្តីការបរទេសអង់គ្លេសនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងរដ្ឋមន្ត្រីកម្ពុជា អំឡុងពេលមកទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ : តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab)រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគីដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។ ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕