ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កំពុងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន២៣០នាក់ (ស្រី ៦៥នាក់)។

 

សូមជម្រាបថា ក្រោយពីបានប្រឡងប្រជែងជាប់ជាស្ថាពរ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ២៣០ រូប ទទួលបានឱកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល

 

ជាទម្លាប់ក្នុងជំនួបជាមួយជ័យលាភីនីមួយៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ឱកាសដល់បេក្ខជនជ័យលាភីទាំងអស់ បានចែករំលែកនូវបទពិសោធ និងការកត់សម្គាល់នានារបស់ខ្លួន ចេញពីការប្រឡងប្រជែងក្នុងអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

 

ក្នុងនោះ បេក្ខជនជ័យលាភី បានចាប់អារម្មណ៍ជាពិសេសលើដំណើរការ នៃការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅកាន់រដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *