ភ្នំពេញ : សមត្ថកិច្ចបានធ្វើការបង្ក្រាបបុគ្គលដែលល្មើសទៅនឹងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនជាង ២៥៧នាក់ ដោយក្នុងនោះបានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការ។ ក្នុងចំណោមមនុស្សនោះក៏មានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទទាំងប្រជាពលរដ្ឋផងដែរ។ ការឃាត់ខ្លួននេះ គឺចាប់ពីថ្ងៃទី១៥ មេសា រហូតមកដក់ត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ លោកសាន សុខសីហាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៥៧នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនចំនួន ៧នាក់ , បញ្ជូនទៅតុលាការចំនួន ៥នាក់ , សាកសួរនៅអធិការដ្ឋាននគរបាលចំនួន ៦នាក់ , បានធ្វើការអប់រំណែនាំនិងដោះលែងចំនួន ១១នាក់ និងពិន័យអន្តរការណ៍ចំនួន ២២៨។ សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ […]
ទី១ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ។ ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស។ ទី៣ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទាក់ទងទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល។ ទី៤ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម មានឧត្តមភាព និងមានប្រកួតប្រជែងខ្ពស់»៕
តារាចម្រៀងលោក ពេជ្រ រដ្ឋា ដែលជាអ្នកខេត្តពោធិ៍សាត់ ហើយធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សរសើរជាសាធារណៈមិនដាច់ពីមាត់អំពីទឹកដមសំឡេងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត ពេលត្រឡប់មកពីច្រៀងក្នុងកម្មវិធីអាពាហ៍ពិពាហ៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូនេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២៧/២៨ ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ តារាចម្រៀង ពេជ្រ រដ្ឋា ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិ៍សាត់ 1I-0443 បើកពីត្បូងទៅជើង ដោយចេញមកពីក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ហើយត្រឡប់មកផ្ទះវិញ លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានដួលបោកទៅហ្នឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់។