ព័ត៌មានសន្តិសុខសង្គម

រថយន្ដក្រុមហ៊ុនឡារីតាបុកបុរសម្នាក់ស្លាប់នៅស្រុកប្រាសាទបាគង នៅមិនទាន់ទទួលបានយុត្ដិធម៌នៅឡើយ

(ខេត្ដសៀមរាប) ៖ បន្ទាប់ពីរថយន្ដក្រុមហ៊ុន “ឡារីតា” បានបុកសម្លាប់បុរសម្នាក់យ៉ាងអាណោចអាធម កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប មកទាល់ថ្ងៃនេះ គ្រួសារជនរងគ្រោះមិនទាន់ទទួលបានយុត្ដិធម៌ និងសំណងនៅឡើយទេ។

សូមជម្រាបថា រថយន្តម៉ាកហ្វ័តពណ៌ស ពាក់ផ្លាកលេខ (ភ្នំពេញ2Y0751) របស់ក្រុមហុនឡារីតា (អ្នកបើកបររត់គេចខ្លួនហើយដកកាម៉ារ៉ាសុវត្ថិភាពក្នុងឡានទៅបាត់ទៀតដើម្បីបំបាត់ភត្រ្តតាង) បើកបរពីលិចទៅកើតបានឡើងវ៉ាជែងម៉ូតូម៉ាក HONDA.CB.500FA ពណ៌ខ្មៅសេរី 2013 ពាក់ផ្លាកលេខ (សៀមរាប1S.5964) បើកបរដោយឈ្មោះ ហេង វិសុទ្ឋ ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងធំ ឃុំគោគធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្នក្រុមគ្រួសារមិនទាន់ទទួលបានយុត្ដិធម៌ និងសំណងពីខាងក្រុមហ៊ុនទាល់តែសោះ ហាក់ដូចជាគេចវេសមិនព្រមធ្វើការដោះស្រាយ​ គ្រួសារជនរងគ្រោះសំណូមពរដល់ស្ថាប័នតុលាការ លោកអភិបាលខេត្ដ និងលោកស្នងការនគរបាលខេត្ដសៀមរាប សូមមេត្ដាដោះស្រាយឲ្យគ្រួសារជនរងគ្រោះផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *