ព័ត៌មាន

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី «ការផលិតមាតិកា»  ………….

«តើអ្នកផលិតមាតិកាត្រូវធ្វើអ្វីខ្លះ?» នេះជាប្រធានបទនៃវគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានបើកធ្វើនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ នៅសាលសេរីភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

 

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ

បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់ និងបានឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើនខាងឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម។

 

ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍បន្តថា «ការបណ្តុះបណ្តាលត្រូវធ្វើជាប្រចាំដើម្បីសម្រួចសមត្ថភាពធនធានមនុស្ស» និងដើម្បីឆ្លើយតបនឹងតម្រូវការការងាររបស់មន្ត្រីនៅក្នុងអង្គភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

 

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនមានបទពិសោធលើកិច្ចការងារផលិតមាតិកា (Content Creator) ដោយមានការចូលរួមពីមន្ត្រីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) សរុបចំនួន ៣៥នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *