លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា លើកទី២» ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីវប្បធម៌ និងទេសចរណ៍» ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ជើញចូលរួមពីអ្នកសិល្បៈ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
Related Articles
អភិបាលខេត្ដ ពិសេសនៅភូមិភាគឦសាន បានត្រៀមរួចរាល់ក្នុងការផ្ដល់ការគាំពារចាស់ជរាគ្មានទីពឹងតាមអនុសាសន៍របស់ស្ដេចតេជោ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់បណ្ដាលអភិបាលរាជធានីខេត្ដនៅទូទាំងប្រទេសត្រូវផ្ដល់កិច្ចគាំពារចំពោះចាស់ជរាគ្មានទីពឹង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការផ្ដល់ជាសម្ភារទប់ទល់និងអាកាសធាតុ ដែលនឹងចាប់ចុះត្រជាក់ពីសប្ដាហ៍ទី១ ក្នុងខែធ្នូ ឆ្នាំ២០២១តទៅរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។ សម្ដេចតេជោ សង្កត់ធ្ងន់ថា នេះគឺជាទំនួលខុសត្រូវរបស់អាជ្ញាធរលើប្រជាជន ក្រៅពីទំនួលខុសត្រូវក៏ជាការធ្វើបុណ្យចំពោះចាស់ជរាគ្មានទីពឹងផង។ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ អភិបាលខេត្ដចំនួនពីរ ដែលស្ថិតក្នុងតំបន់ភូមិភាគឦសាន គឺខេត្ដរតនគិរី និងខេត្ដស្ទឹងត្រែងបានប្រាប់វិទ្យុបាយ័ននៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា អាជ្ញាធរបានប្រមូលចំនួនរបស់ប្រជាជនមានវ័យចំណាស់ និងទុរគតជនរួចរាល់ហើយ ដើម្បីផ្ដល់សម្ភារការពារអាកាសធាតុត្រជាក់ជូនពួកគាត់។ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្ដរតនគិរី មានប្រសាសន៍ថា តាមស្ថិតិដែលមន្រ្ដីរបស់ឯកឧត្ដមប្រមូលបាន គឺចាស់ជរាក្នុងខេត្ដមានចំនួនជាង ៦០០០នាក់ ដែលអាជ្ញាធរនឹងផ្ដល់ការគាំពារជូនពួកគាត់តាមជាក់ស្ដែងនៃស្ថានភាពគ្រួសារនីមួយៗ។ ទន្ទឹមនិងការត្រៀមខ្លួនដើម្បីផ្ដល់កិច្ចគាំពារចំពោះប្រជាជនចាស់ជរា ឯកឧត្ដមអភិបាលខេត្ដក៏អំពាវនាវដល់ប្រជាជនបន្ថែមទៀតសូមបង្កើនការយកចិត្ដទុកដាក់ចំពោះចាស់ជរា ហើយសូមផ្ដល់ដំណឹងជូនអាជ្ញាធរនៅពេលដែលមានការលំបាកណាមួយកើតឡើង។ ដូចគ្នាឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ដស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា នៅពេលនេះឯកឧត្ដមបានដាក់បញ្ជាទៅកាន់អាជ្ញាធរគ្រប់ស្រុកហើយឲ្យត្រៀមយកចិត្ដទុកដាក់លើប្រជាជនដែលជាចាស់ជរា ពិសេសគឺទុរគតជន។ ក្រៅពីទុរគតជនអតីតយុទ្ធជនក៏នឹងត្រូវទទួលបានការគាំពារដោយការយកចិត្ដទុកដាក់ផងដែរ។ សូមជម្រាបជូនថា យោងតាមក្រសួងធនធានទឹក បានបញ្ជាក់ថា កម្ពុជានឹងមានអាកាសធាតុចុះត្រជាក់ចន្លោះសីតុណ្ហភាពពី ១៥ ទៅដល់ ១៧ អង្សាសេ ចាប់ពីសប្ដាហ៍ទី១ […]
ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ថ្លែងក្នុងឱកាសបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ មានគោលបំណងបំផុសបំផុលឧត្តមភាពជំនាញ និងណែនាំដល់យុវជនអំពីជំនាញផ្សេងៗដែលមានមូលដ្ឋានលើវិជ្ជាជីវៈអាជីព ព្រមទាំងបំពាក់នូវមធ្យោបាយ និងធនធានដែលត្រូវការដើម្បីកសាងអនាគត ថែមទាំងបំផុស និងទាក់ទាញអ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពពាក់ព័ន្ធ និងសារៈសំខាន់នៃជំនាញ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។ លើសពីនេះ ការប្រកួតប្រជែងជំនាញ បានផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរាជរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន […]
ឱកាសការងារថ្មីជាង ៤៤១កន្លែង ពីក្រុមហ៊ុនធំៗ ៧ នឹងផ្តល់ដល់យុវជននៅថ្ងៃទី១៤ ខែកញ្ញានេះ
ឱកាសការងារសរុប ចំនួន ៤៤១កន្លែងពីក្រុមហ៊ុនធំៗចំនួន ៧ នឹងត្រូវនាំមកជូនយុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា៖សម្រាប់យុវជន សិស្ស/និស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕