Related Articles
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីពិនិត្យហើយឱ្យយោបល់ លើសេចក្ដីព្រាងច្បាប់មួយចំនួន
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ១. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ២.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ ៣.ពិនិត្យហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។
សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការសម្រេចបើកដំណើរការឡើងវិញ នូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក ដែលជាអាជីវកម្មមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវរង់ចាំដល់ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ប្រសិនបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក អាចនឹងមានហានិភ័យឆ្លងក្នុងកម្រិតខ្ពស់ ខុសពីការបើកដំណើរសាលារៀន ដែលមានសិស្សានុសិស្ស ប្រមាណ៣លាននាក់។ ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល រង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើររបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ព្រោះប្រសិនជាបើកវាលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះធ្វើម៉េចបើកសាលារៀនមុនសិន […]
រាជរដ្ឋាភិបាល នឹងចំណាយថវិកាជាង ៤លានដុល្លារ បើកជូនប្រជាពលរដ្ឋខ្វះខាតនៅតំបន់បិទខ្ទប់ជាង ៦ម៉ឺនគ្រួសារ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ៤លានដុល្លារអាមេរិក បើកជូនប្រជាពលរដ្ឋខ្វះខាត ដែលរងផលប៉ះពាល់ នៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ជាង ៦ ម៉ឺនគ្រួសារ ស្មើនឹងជាង ២០ម៉ឺននាក់។ យ៉ាងណាការចំនួនទឹកប្រាក់នេះ អាចនឹងកើនថែមទៀត ក្នុងរណីប្រជាពលរដ្ឋដាក់ពាក្យស្នើសុំសម្ភាសបន្ថែម ហើយពួកគាត់ជាប់ក្នុងការសម្ភាសនោះ៕