នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា(គណៈកម្មការទី៥) និងជាអនុប្រធានប្រចាំការអនុគណៈកម្មការប្រតិបត្តិ ដើម្បីរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) ដែលរដ្ឋសភាកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ ឯកឧត្តម ឈាង វុន ប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ លោកជំទាវ និន សាផុន ប្រធានអនុគណៈកម្មការឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច ឯកឧត្តម ទី សុគន្ធ ប្រធានអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា ឯកឧត្តម កែប ជុតិមា ប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម ព្រមទាំងសមាជិក សមាជិកាអនុគណៈកម្មការ ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក ឯកឧត្តម លោកជំទាវ មកពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួនផងដែរ ៕
———